កម្មវិធីដែលអាចឲ្យអ្នកទាញយកសៀវភៅ PDF បានដោយឥតគិតថ្លៃ

0

ទម្លាប់នៃការអានសៀវភៅគឺជារឿងដ៏ល្អមួយសម្រាប់ការអភិវឌ្ឍន៍ខ្លួន និងក្រេបយកចំណេះដឹងដោយខ្លួនឯង។ មានប្រភពព័ត៌មានជាច្រើនបានចុះផ្សាយថា ការអានសៀវភៅអាចជួយផ្តល់នូវផលប្រយោជន៍ជាច្រើនដល់អ្នកអានដូចជា ជួយបង្កើនចំណេះដឹង បង្កើនការគិត និងអាចជួយកាត់បន្ថយទុក្ខកង្វល់បានផងដែរ។ ប៉ុន្តែសៀវភៅខ្លះ តម្រូវឱ្យអ្នកចំណាយថវិកាច្រើនក្នុងការទិញវាយកមកអាន ឬក៏សៀវភៅខ្លះអ្នកមិនដឹងថាគួរទៅរកទិញវានៅឯណា។

អស់ក្តីបារម្ភ ដោយថ្ងៃនេះ ក្រុមការងាររបស់យើងសូមណែនាំពីរបៀបដែលអ្នកអាចអានសៀវភៅតាមរយ:ទូរស័ព្ទដៃបាន និងអ្នកអាចទាញយកបានដោយឥតគិតថ្លៃនូវសៀវភៅដែលអ្នកចង់អាន។

ដើម្បីអាចអាន និងទាញយកសៀវភៅនៅក្នុងទូរស័ព្ទដៃបានដោយឥតគិតថ្លៃ សូមធ្វើតាមជំហានខាងក្រោម÷

+ ជំហានដំបូង សូមអ្នកធ្វើការទាញយកនូវកម្មវិធី “ReadEra” ពីក្នុង Appstore និងសម្រាប់ Appstore សូមទាញយកកម្មវិធី “Ebook Reader”។

+ ជំហានបន្ទាប់ សូមចូលទៅកាន់ Browser ណាមួយរបស់អ្នក រួចស្វែងរកពាក្យ “Z library” ឬចុចលើ តំណភ្ជាប់មួយនេះ បន្ទាប់មកចុចលើពាក្យ “Sign In/Up”។

+ ជំហានទីបី សូមចូលទៅកាន់កម្មវិធី Gmail របស់អ្នកដើម្បីចុចសារបញ្ជាក់ពីការបង្កើតគណនីដែល Z Library បានផ្ញើមកតាមរយ: Email ដែលអ្នកបានចុះឈ្មោះ។

+ ជំហានបញ្ចប់ អ្នកគ្រាន់តែស្វែងរកសៀវភៅដែលអ្នកចង់អាន រួចចុចដោនឡូតជាហ្វាល PDF ជាការស្រេច។

តាមរយៈជំហានខាងលើ អ្នកអាចទាញយក និងអានសៀវភៅបានដោយឥតគិតថ្លៃ ដែលវាអាចជួយកាត់បន្ថយការចំណាយបានខ្លះលើការទិញសៀវភៅនៅខាងក្រៅ៕

អត្ថបទ៖ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here