តោះ! មកយល់ដឹងពីមុខងារទាំង១១ ដែលមានក្នុងគម្រោង Premium  របស់កម្មវិធី Telegram

0

នាពេលថ្មីៗនេះ អ្នកប្រាកដជាបានលេចលឺពីព័ត៌មានទាក់ទងទៅនឹងគម្រោង Premium ថ្មីរបស់កម្មវិធី Telegram ហើយ ដោយបើសិនជាអ្នកកំពុងប្រើប្រាស់នូវកម្មវិធីមួយនេះ អ្នកប្រាកដជាដឹងច្បាស់ថាកម្មវិធី Telegram គ្មានការផ្សាយពាណិជ្ជកម្ម ឬ វិធីនៅក្នុងការអនុញ្ញាតឱ្យក្រុមហ៊ុនអាចរកប្រាក់ចំណូលបាននោះទេ។

អ្វីដែលជាចម្ងល់នោះ តើគម្រោង Premium របស់កម្មវិធី Telegram មានអត្ថប្រយោជន៍ និងមុខងារអ្វីខ្លះ? និងថាតើអ្នកគួរតែភ្ជាប់គម្រោង Premium នេះដែរ ឬទេ? ដើម្បីអាចស្រាយចម្ងល់ទាំងនេះបាន អ្នកអាចយល់ដឹងពីមុខងារដែលមាននៅក្នុងគម្រោង Telegram Premium ដូចខាងក្រោម៖

១. អាចផ្ញើឯកសារ (File) បានរហូតដល់ 4GB

+ សម្រាប់អ្នកប្រើប្រាស់ធម្មតាដែលមិនភ្ជាប់គម្រោង Premium អាចធ្វើការផ្ញើឯកសារ ឬ ហ្វាលបានក្នុងទំហំ 2GB ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់ដែលភ្ជាប់គម្រោង Premium របស់កម្មវិធី Telegram វិញ អាចធ្វើការផ្ញើហ្វាលបានរហូតដល់ទៅទំហំ 4GB។

shorturl.at/CRUW3

២. ទទួលបានល្បឿនទាញយកលឿន

+ សម្រាប់អ្នកប្រើប្រាស់ដែលភ្ជាប់គម្រោង Premium នឹងទទួលបានល្បឿនទាញយកលឿន ដែលលឿនជាងអ្នកប្រើប្រាស់ធម្មតា។

shorturl.at/kMQ14

៣. បង្កើនអត្ថប្រយោជន៍ទ្វេដង

+ សម្រាប់អ្នកប្រើប្រាស់ដែលភ្ជាប់គម្រោង Premium នឹងទទួលបានការបង្កើនអត្ថប្រយោជន៍ទ្វេដងសម្រាប់មុខងារដែលមានស្រាប់ដូចជា៖ អាចតាមដានឆាណែល Telegram  រហូតដល់ 1000 ឆាណែល, អាចបង្កើត Chat Folders បានពី 20 ទៅ 200, ដាក់បញ្ចូលគណនីទីបួនបាននៅក្នុងកម្មវិធី Telegram, អាចធ្វើការ Pin Chats បានចំនួន 10 និងអាចរក្សាទុកស្ទីកឃ័រដែលអ្នកចូលចិត្តបានចំនួន 10 ដូចគ្នា គួបផ្សំជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗទៀត។  shorturl.at/fktzH

៤. មុខងារបំប្លែងសម្លេងទៅជាអក្សរ (Voice-to-Text)

+ មុខងារមួយនេះនឹងជួយបំប្លែងសម្លេងដែលអ្នកនិយាយ ឬ សម្លេងរបស់អ្នកប្រើប្រាស់ដ៏ទៃទៅជាអក្សរ ដែលអាចមានប្រយោជន៍នៅពេលដែលអ្នកកំពុងឆាតជាមួយនរណាម្នាក់ ប៉ុន្តែអ្នកកំពុងស្ថិតនៅក្នុងស្ថានភាពដែលមិនអាចស្តាប់សម្លេងរបស់ពួកគេបាន។

shorturl.at/EFGT6

៥. ស្ទីកឃ័រប្លែកៗសម្រាប់តែអ្នកភ្ជាប់គម្រោង Premium

+ សម្រាប់អ្នកប្រើប្រាស់ដែលភ្ជាប់គម្រោង Premium នឹងទទួលបាននូវស្ទីកឃ័រប្លែកៗ ស្អាតៗ ដែលមានចលនាលោតបង្ហាញពេញនៅក្នុងកញ្ចក់អេក្រង់របស់អ្នក។

shorturl.at/cprtz

៦. មុខងារ Reaction ប្លែកៗសម្រាប់តែអ្នកភ្ជាប់គម្រោង Premium

+ ដូចទៅនឹងស្ទីកឃ័រខាងលើដែរ សម្រាប់អ្នកប្រើប្រាស់ដែលភ្ជាប់គម្រោង Premium នឹងទទួលបាន Emoji Reaction បន្ថែមពីលើ Emoji Reaction ដែលអ្នកប្រើប្រាស់ធម្មតាមាន។ shorturl.at/csMRS

៧. ការគ្រប់គ្រងទៅលើឆាត

+ សម្រាប់អ្នកប្រើប្រាស់ដែលភ្ជាប់គម្រោង Premium នឹងទទួលបានការគ្រប់គ្រង ក៏ដូចជារៀបចំទៅលើឆាតរបស់ពួកគេ ដូចជាការបែងចែក Default Chat និងរៀបចំ Chat Folders ជាដើម។ shorturl.at/cFL57

៨. រូបភាពប្រូហ្វាល់ដែលមានចលនា (Animated Profile Pictures)

+ អត្ថប្រយោជន៍ទី៨ នៃការភ្ជាប់គម្រោង Premium របស់កម្មវិធី Telegram នោះគឺអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចដាក់រូបភាពប្រូហ្វាល់របស់ពួកគេឱ្យមានចលនាបាន។

shorturl.at/giz26

៩. ទទួលបាននូវរូបដំណាងបញ្ជាក់ពីការភ្ជាប់គម្រោង Premium (Premium Badges)

+ គ្រប់អ្នកប្រើប្រាស់ដែលភ្ជាប់គម្រោង Premium ទាំងអស់នឹងទទួលបានរូបដំណាង ផ្កាយខៀវ (Badges) នៅបន្ទាប់ពីឈ្មោះរបស់ពួកគេ ដែលបញ្ជាក់ពីការភ្ជាប់គម្រោង Premium ។ shorturl.at/dlOY0

១០. ទទួលបាននូវ Icon Premium សម្រាប់កម្មវិធី Telegram

+ អ្នកអាចធ្វើការផ្លាស់ប្តូររូបភាព Icon កម្មវិធី Telegram  បាន បើសិនជាអ្នកបានភ្ជាប់នូវគម្រោង Premium ។  shorturl.at/fkloz

១១. គ្មានពាណិជ្ជកម្មនៅក្នុងកម្មវិធី

+ នៅក្នុងបណ្តាប្រទេសមួយចំនួន ពាណិជ្ជកម្ម (Ads) ដែលមានផ្ទាំងធំៗ នឹងដាក់បង្ហាញនៅក្នុង Telegram ឆាណែល ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់ដែលបានភ្ជាប់គម្រោង Premium នឹងមិនមានពាណិជ្ជកម្មទាំងអស់នោះ នោះទេ៕ shorturl.at/glTV9

អត្ថបទ៖ ប៉ោក លក្ខិណា

ប្រភព៖ Telegram

LEAVE A REPLY

Please enter your comment!
Please enter your name here