ជនស៊ីវិលម្នាក់ស្លាប់នៅក្នុងហេតុការណ៍ផ្ទុះគ្រឿងផ្ទុះកែច្នៃ

0

ប្រទេសស៊ីរី៖ ជនស៊ីវិលម្នាក់ស្លាប់ និងក្មេង៣នាក់រងរបួស នៅក្នុងហេតុការណ៍ ផ្ទុះគ្រឿងផ្ទុះកែច្នៃនៅតំបន់ឃេឌ័របិកក្នុងទីក្រុងខ្វាម៊ីសលីដែលវាយដណ្តើមបានដោយក្រុមសកម្មប្រយុទ្ធ QSD គាំទ្រដោយកម្លាំសហរដ្ឋអាមេរិក។

ប្រភពក្នុងតំបន់ប្រាប់ភ្នាក់ងារសារព័ត៌មានថា ជនស៊ីវិលអាយុ១៥ឆ្នាំម្នាក់ត្រូវបានសម្លាប់ និងក្មេង៣នាក់រងរបួសធ្ងន់ធ្ងរ។ ក្មេងរងរបួសទាំងនោះត្រូវបានគេបញ្ចូនទៅព្យាបាលនៅមន្ទីពេទ្យក្នុងទីក្រុង៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី០៣​ ខែមេសា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here