ប្រទេសអ៊ីរ៉ង់ថ្កោលទោសលើការវាយប្រហារដែលមានជាប់ពាក់ព័ន្ធនឹងក្រុមដែស្ហ

0

ក្រសួងការបរទេសអ៊ីរ៉ង់បានថ្កោលទោសលើការវាយប្រហារភេរវកម្មមួយក្នុងសហរដ្ឋអាមេរិក​ ដែលបានសម្លាប់មនុស្ស១៥នាក់។

អ្នកនាំពាក្យក្រសួងលោក អិសម៉េល បាហ្កាអ៊ី បានធ្វើការថ្កោលទោសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ។

នៅថ្ងៃចូលឆ្នាំសកល អ្នកបើករថយន្តម្នាក់បានបើកសំដៅចូលទៅហ្វូងមនុស្សក្នុងទីក្រុង​ ញ្ញូវ អ័លែន ក្នុងរដ្ឋឡូវ៉ីស៊ីអាណា បណ្តាលឱ្យមនុស្សស្លាប់ និងរបួសមិនតិចជាង៣០នាក់។

ការស៊ើបអង្កេតមួយកំពុងពិនិត្យយ៉ាងល្អិតល្អន់ពីទំនាក់ទំនងដែលអាចកើតមានឡើងក្នុងចន្លោះពេលឧប្បត្តិហេតុ ដែលក្នុងអំឡុងពេលនោះអ្នកបើកបរដែលធ្លាប់បម្រើការនៅក្នុងជួរកងទ័ពអាមេរិក ត្រូវបានគេរាយការណ៍ថាគាត់បង្ហូតទង់របស់ក្រុមភេរវករដែស្ហ​ ថាកហ្វឺររ៉ី (Takfiri)។

លោក បាហ្កាអ៊ី បានអះអាងសារជាថ្មីនូវគោលជំហរដែលជាគោលការណ៍របស់សាធារណរដ្ឋអ៊ីស្លាម ប្រកាសបដិសេធន៍រាល់អំពើភេរវកម្មក្នុងគ្រប់ទម្រង់ និងអ្នកដំណាងទាំងអស់ មិនថាប្រព្រឹត្តបទឧក្រិដ្ឋនៅទីណា ហើយអ្នកណាជាអ្នកប្រព្រឹត្តឡើយ។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានចូលរួមរំលែកទុកជាមួយអ្នកដែលរួចផុតពីការវាយប្រហារ។

ជនសង្ស័យនៅក្នុងសោដនាដកម្មនេះ ត្រូវបានគេស្គាល់ថាមានឈ្មោះ ស្ហាមសូដ ឌីន ចាបបារ អាយុ៤២ឆ្នាំ ដែលគាត់ធ្លាប់ត្រូវបានគេបញ្ជូនឲ្យទៅឈជើងនៅប្រទេសអាហ្វហ្កានីស្ថាននោះ ត្រូវបានគេចោទប្រកាន់ថាបានបង្ហូតទង់របស់ក្រុមភេរវករពីរថយន្តរបស់គាត់មុនពេលបើករថយន្តយ៉ាងលឿនសំដៅចូលហ្វូងមនុស្សក្នុងក្រុង ហ្រ្វេនស ឃ្វាត់ថឺ។

ជនរងគ្រោះទាំងនោះបាននឹងកំពុងប្រារព្ធពិធីអបអរឆ្នាំថ្មី​២០២៥ នៅពេលការវាយប្រហារបានកើតឡើងនៅម៉ោងប្រមាណ៣:១៥នាទីព្រឹក។

សាក្សីបានព័ណ៌នាទិដ្ឋភាពនៅទីតាំងកើតហេតុដែលមានសាកសពនិងឈាម ហើយជនរងគ្រោះបានយំនៅនឹងដីបន្ទាប់រថយន្តបើកហួសទៅ។ សាក្សីម្នាក់បាននិយាយថា “វីធីដ៏ល្អមួយដែលខ្ញុំអាចរៀបរាប់ប្រាប់បាននោះគឺវាពិតជាតំបន់សង្គ្រាម”

អ្នកស៊ើបអង្កេតបានរកឃើញអាវុធជាច្រើនដើម និងឧបករណ៍ដែលអាចបំផ្ទុះមួយគ្រាប់ក្នុងរថយន្តរបស់​ ចាបារ។ បន្ថែមពីលើនេះ ឧបករណ៍ដែលសង្ស័យថាជាគ្រឿងផ្ទុះកែច្នៃ២គ្រាប់ ត្រូវបានរកឃើញនៅក្រុង ហ្រ្វេនស ឃ្វាត់ថឺ និងត្រូវបានភ្នាក់ងារ FBI ដោះដោយសុវត្ថិភាព។

ក្នុងចំណោមអ្នករងរបួសគឺមានមន្ត្រីប៉ូលិស២នាក់ដែលរងគ្រាប់អំឡុងពេលប្រយុទ្ធគ្នាជាមួយ ចាបារ ដែលក្រោយមកទៀតត្រូវបានប៉ូលិសបាញ់សម្លាប់គាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here