ក្រុមហេគឃ័រចិន APT វាយប្រហារកំណត់គោលដៅលើក្រសួងនៃប្រទេសបែលហ្ស៊ិក

0

អ្នកជំនាញជឿថា ក្រុមគំរាមកំហែងមួយចំនួន ដែលឧបត្ថម្ភដោយរដ្ឋចិនបានវាយប្រហារកំណត់គោលដៅលើក្រសួងនៃប្រទេសបែលហ្ស៊ិក។ ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​បែលហ្ស៊ិកជាអ្នកអះអាងពីការវាយប្រហារ។

រដ្ឋមន្ត្រីការបរទេសបែលហ្ស៊ិកបានលាតត្រដាងពីសកម្មភាពមេរោគសាយប័រតាមអ៊ិនធឺណិតដែលបានវាយប្រហារកំណត់គោលដៅលើក្រសួងការពារជាតិ និងមហាផ្ទៃ។ សកម្មភាពមេរោគសាយប័រតាមអ៊ិនធឺណិត ដែលកំណត់គោលដៅលើក្រសួងការពារជាតិបែលហ្ស៊ិកមានទំនាក់ទំនងជាមួយនឹងតួអង្គគំរាមកំហែង Gallium។ សកម្មភាពមេរោគសាយប័រ ដែលបានវាយប្រហារកំណត់គោលដៅលើអង្គភាព FPS មានជាប់ពាក់ព័ន្ធជាមួយក្រុមហេគឃ័រ APT ជាច្រើនដែលមានដូចជាក្រុមហេគឃ័រ APT27 ក្រុមហេគឃ័រ APT30 និង ក្រុមហេគឃ័រ APT31។ ទោះបីជាក្រសួងមិនបានផ្តល់ព័ត៌មានលំអិតបន្ថែមអំពីការវាយប្រហារនេះក៏ដោយ ក្រសួងបានបញ្ជាក់ថា ការវាយប្រហារបង្កផល​ប៉ះ​ពាល់​ដល់​លក្ខណៈ​សំខាន់​របស់ប្រទេស​បែលហ្សិកដែលមានដូចជា អធិបតេយ្យភាព ប្រជាធិបតេយ្យ សន្តិសុខ និងសង្គម។

ទោះ​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​បែលហ្សិក​បាន​បដិសេធចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

សរុបមក ការ​អះអាង​របស់​រដ្ឋាភិបាល​បែលហ្ស៊ិក​អាច​នឹង​មិនទាន់​ត្រឹមត្រូវ ប៉ុន្តែ​ការ​វាយ​ប្រហារ​ពិតជាបាន​កើត​ឡើង​ និង​បង្កផលប៉ះពាល់​ដល់​ប្រទេស​ជាតិ។ ដូច្នេះហើយ ក្រុមហ៊ុនឯកជនត្រូវបានស្នើឱ្យអនុវត្តតាមការដឹកនាំរបស់រដ្ឋាភិបាលសហព័ន្ធ និងអនុវត្តវិធានការការពារឱ្យបានគ្រប់គ្រាន់។ លើសពីនេះ ក្រុមហ៊ុននានាអាចកំណត់ឧបទ្ទវហេតុសាយប័រតាមអ៊ិនធឺណិតនាពេលអនាគត ជាមួយនឹងការវិនិយោគលើសន្តិសុខសាយប័រ និងរៀបចំផែនការវិធីសាស្រ្តទាំងស្រុងឆ្ពោះទៅរកការគំរាមកំហែងតាមអ៊ិនធឺណិត៕

ប្រែសម្រួល៖ប៉ោក​ លក្ខិណា
ប្រភពព័ត៌មាន cyware ចុះផ្សាយថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here