ជនល្មើសចំនួន 5នាក់ ដែលត្រូវបានសង្ស័យថាជា មេដឹកនាំក្រុម Black Axe ត្រូវបានចាប់ខ្លួននៅប្រទេសអាហ្វ្រិកខាងត្បូងក្នុងឆ្នាំ 2021 រួចបញ្ជូនទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃទី 11 កញ្ញា 2026 ដើម្បីទទួលទោសពីបទឆបោក (Wire Fraud) និងលាងលុយ។
ពួកគេត្រូវបានចោទថា បានសម្របសម្រួលយុទ្ធនាការ បោកប្រាស់តាមអ៊ីនធឺណិតទ្រង់ទ្រាយធំ ចាប់ពីឆ្នាំ 2011–2021។ ការបោកប្រាស់រួមមាន Advance-fee scams និង Romance scams។ ពួកគេត្រូវបានចោទថា ប្រើឈ្មោះក្លែងក្លាយ, Social Media, Dating websites និង VoIP Phone Numbers ដើម្បីទាក់ទងជនរងគ្រោះ បន្ទាប់មកធ្វើឱ្យជនរងគ្រោះជឿថា ពួកគេកំពុងមាន ទំនាក់ទំនងស្នេហាជាមួយគ្នា រួចបញ្ឆោតឱ្យផ្ញើប្រាក់។
ក្រុមនេះត្រូវបានចោទថា ប្រើប្រាស់ Romance scam + Online fraud ដើម្បីបោកយកប្រាក់ពីជនរងគ្រោះនៅសហរដ្ឋអាមេរិកអស់រយៈពេលប្រហែល 10 ឆ្នាំ។
នៅពេលជនរងគ្រោះ មិនព្រមផ្ញើប្រាក់ អ្នកបោកប្រាស់បានប្រើវិធី គំរាមកំហែងផ្សព្វផ្សាយរូបថតឯកជន/រសើបរបស់ជនរងគ្រោះតាមអ៊ីនធឺណិត និងបង្ខំ ដើម្បីឱ្យពួកគេបង់ប្រាក់។ FBI បានពិពណ៌នា Black Axe ថាជា អង្គការឧក្រិដ្ឋកម្មអន្តរជាតិដែលមានអំពើហិង្សា ហើយប្រើប្រាស់ Romance scams ជាវិធីមួយដើម្បីរកប្រាក់។ ពួកគេមិនត្រឹមតែបោកប្រាស់តាមទំនាក់ទំនងស្នេហាទេ ប៉ុន្តែថែមទាំងប្រើប្រាស់ ការគំរាមកំហែង និងការបង្ខំ ដើម្បីទទួលបានប្រាក់ពីជនរងគ្រោះ។
ប្រសិនបើតុលាការរកឃើញថាមានទោស ពួកគេអាចប្រឈមនឹង Wire fraud អតិបរមា 20 ឆ្នាំ Money Laundering អតិបរមា 20ឆ្នាំ និង Aggravated Identity Theft បន្ថែម 2ឆ្នាំទៀត។
កាលពីខែមុន ស្ថាប័នអនុវត្តច្បាប់ពី 22 ប្រទេស បានចាប់ខ្លួន 58 នាក់ និងកំណត់អត្តសញ្ញាណជនសង្ស័យ 263 នាក់ ដែលពាក់ព័ន្ធបណ្តាញ Cybercrime របស់ក្រុមឧក្រិដ្ឋកម្មអាហ្វ្រិក ក្នុង Operation Jackal IV។
អាជ្ញាធរអេស្ប៉ាញក៏បានចាប់ខ្លួន 34 នាក់ ដែលសង្ស័យថាពាក់ព័ន្ធនឹងបណ្តាញ Black Axe។ Black Axe ត្រូវបានបង្កើតនៅ Nigeria ឆ្នាំ 1977 ហើយត្រូវបានចាត់ទុកថាជាក្រុម Cybercrime ដ៏ធំ និងគ្រោះថ្នាក់មួយ ដោយមានសមាជិកដែលបានចុះឈ្មោះប្រហែល 30,000 នាក់ និងបណ្តាញ Money Mules រួមទាំង Facilitators។
កាលពីខែមករា 2024 សមាជិក Black Axe ម្នាក់ឈ្មោះ Olugbenga Lawal ត្រូវបានកាត់ទោស ជាប់ពន្ធនាគារ 10 ឆ្នាំ នៅអាមេរិក ពីបទលាងលុយរាប់លានដុល្លារដែលបានមកពីការបោកប្រាស់តាមអ៊ីនធឺណិតលើមនុស្សចាស់ជនជាតិអាមេរិក។
ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦










