អាជ្ញាធរអាមេរិក និងកាណាដាបានចាប់ខ្លួនបុរសជនជាតិកាណាដា ពីបទបើកការវាយប្រហារមួយឈ្មោះថា KimWolf Distributed Denial of Service (DDoS) Botnet ដែលបានចម្លងមេរោគទៅកាន់ឧបករណ៍២លានគ្រឿងនៅទូទាំងសកលលោក។ជនល្មើស Jacob Butler (ឬ Dort) អាយុ ២៣ឆ្នាំ ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរកាណាដា នៅក្នុងទីក្រុង Ottawa និងធ្វើបត្យាប័នតាមដីកា។ យោងតាមពាក្យបណ្តឹងឧក្រិដ្ឋកម្មនៅស្រុក Alaska បានឱ្យដឹងថា ជនល្មើស Butler ត្រូវបានឃុំឃាំងដោយផ្អែកលើភស្តុតាងមួយចំនួនដូចជា អាសយដ្ឋាន IP និងព័ត៌មានគណនីអនឡាញ កំណត់ត្រាប្រតិបត្តិការផ្ទេរប្រាក់ និងកំណត់ត្រាផ្ញើសារតាមអនឡាញ ដែលបានបង្ហាញពីទំនាក់ទំនងរបស់គាត់ទៅនឹង KimWolf Botnet។
បច្ចុប្បន្ន ជនល្មើស Butler រង់ចាំធ្វើបត្យាប័នទៅសហរដ្ឋអាមេរិក ហើយកំពុងប្រឈមនឹងទោសបំពានលើកុំព្យូទ័រ ដែលត្រូវជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ។ យោងតាមឯកសារតុលាការបានឱ្យដឹងថា KimWolf ត្រូវបានប្រតិបត្តិជាសេវាជួល DDoS និងត្រូវបានប្រើដោយឧក្រិដ្ឋជនសាយប័រ សម្រាប់ការវាយប្រហារដែលមានល្បឿនអ៊ីនធឺណិតដល់ទៅ 30 Terabits ក្នុង១វិនាទី ដែលជាការវាយប្រហារ DDoS ដ៏ធំបំផុតត្រូវបានបង្ហាញជាសាធារណៈនៅពេលនេះ។
តាមរយៈការប្រើគម្រូ Cybercrime-as-a-service ជនល្មើស Butler បានលក់សិទ្ធិចូលប្រើបណ្តាញណិតវើកដ៏ធំ ដែលត្រូវបានគ្រប់គ្រង (រាប់ចាប់ពីរូបថត និង Web Cameras ទៅ Android-based TV Boxes និង Steaming Device។ Botnet ព្យាបាទនេះត្រូវបានប្រើប្រហែល ២៥,០០០ដងសម្រាប់វាយប្រហារមានគោលដៅលើកុំព្យទ័រ និងសេវាកម្មនៅទូទាំងសកលលោក (រួមមាន អាសយដ្ឋាន IP ព័ត៌មានក្រសួងការពារជាតិ) និងបានបណ្តាលឱ្យខាតបង់ប្រាក់រហូតដល់ ១លានដុល្លាររបស់ជនរងគ្រោះ។ អ្នកស្រាវជ្រាវនៅក្រុមហ៊ុនសន្តិសុខសាយប័រ Synthient បានរៀបរាប់ថា នៅក្នុងខែមករា KimWolf បានកើនឡើងដល់ជិត ២លាននាក់ បន្ទាប់ពីការគ្រប់គ្រងលើឧបករណ៍ Android ដោយបំពានលើភាពងាយរងគ្រោះនៅក្នុងបណ្តាញ Proxy ហើយវាបានបង្កើតអាយដ្ឋាន IP ប្រហែល ១២លានរៀងរាល់សប្តាហ៍។

ជាងនេះទៀត ស្រុក Central នៃរដ្ឋ California បានបង្ហាញដីការរឹបអូស ដែលមានគោលដៅលើ 45 DDoS for Hire Platform ដោយបានរំខានដល់ Platforms ចម្រុះជាច្រើនរួមមាន Platforms ដែលបានសហការជាមួយនឹង KimWolt Botnet ។ ក្រសួងយុត្តិធម៌បានថ្លែងថា ការរឹបអូសទាំងនេះបានរំខានដល់ DDoS Platforms យ៉ាងហោចណាស់មាន KimWolf Botnet។ អាជ្ញាធរអាមេរិកក៏បានរឹបអូសយក Domain ដែលទាក់ទងនឹងសេវាទាំងនេះ ហើយនាំជនរងគ្រោះទៅកាន់ទំព័រ ‘Splash’ ដែលបង្ហាញពីការព្រមានទៅកាន់អ្នកចូលដោយមើលឃើញថា សេវា DDoD ខុសច្បាប់។ ការចាប់ខ្លួនជនល្មើស Butler ធ្វើឡើងបន្ទាប់ពីប្រតិបត្តិការអន្តរជាតិរួមមាន អាមេរិក អាឡឺម៉ង់ និងកាណាដា កាលពីខែមីនា ឆ្នាំ២០២៦ ដែលបានរឹបអូសហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងដោយជនល្មើស (C2) KimWolf ហើយពាក់ព័ន្ធនឹង Botnet ចំនួន៣ផ្សេងទៀតមាន Aisuru, JackSkid និង Mossad ដែលមានឧបករណ៍សម្រាប់ចម្លងមេរោគ (IoT Deices) ទាំងអស់ចំនួន ៣លានគ្រឿង។
នៅក្រសួងយុត្តិធម៌ មាន Botnet ចំនួន៤ បានចម្លងមេរោគទៅកាន់ឧបករណ៍ IoT ៣លានគ្រឿងរួមមាន Web Cameras, Digital Video Records, Wi-Fi Routers ដែលសុទ្ធសឹងតែមានទីតាំងនៅសហរដ្ឋអាមេរិក។
ប្រភព BleepingCouter ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦










