Saturday, July 18, 2026

ក្រុមហ៊ុនឡានតាក់ស៊ីជប៉ុនធំជាងគេបិទប្រព័ន្ធដំណើរការ បន្ទាប់ពីមានការវាយប្រហារសាយប័រ

0

ក្រុមហ៊ុនតាក់ស៊ីធំជាងគេនៅប្រទេសជប៉ុន Nihon Kotsu បានប្រកាសថា ប្រព័ន្ធរបស់ខ្លួនត្រូវបានគ្រប់គ្រងនៅក្នុងការវាយប្រហារសាយប័រមួយ ហើយបានបង្ខំឱ្យក្រុមហ៊ុនត្រូវបិទផ្នែកមួយនៃហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។ឧប្បត្តិហេតុបានកើតឡើងនៅចុងសប្តាហ៍ និងបានប៉ះពាល់ដល់ប្រតិបត្តិការរួមមានប្រព័ន្ធដឹកជញ្ជូនរបស់ឡានតាក់ស៊ី (Dispatch System) ដែលនៅបន្ត Offline នៅឡើយរហូតមកដល់ពេលនេះ។ ក្រុមហ៊ុន Nihon Kotsu គឺជាក្រុមហ៊ុនឡានតាក់ស៊ី និងអ្នកបើកបរ (ជួល) ធំជាងគេដោយមានប្រាក់ចំណូលប្រចាំឆ្នាំប្រមាណ ១ពាន់លានដុល្លារ (១៥៥ពាន់លានយេន)។

ក្រុមហ៊ុនបានជួលបុគ្គលិកចំនួន ១៨,២២៨នាក់ និងប្រតិបត្តិការឡានតាក់ស៊ីចំនួន ៨,៥៥៨គ្រឿង ព្រមទាំងមានអ្នកបើកបរមិនតិចជាង ២ពាន់នាក់ទេ។ ក្រុមហ៊ុនបានបន្ថែមថា ខ្លួនបានបញ្ជាក់ប្រព័ន្ធខាងក្នុងរបស់ក្រុមហ៊ុនដែលរងគ្រោះដោយសារមានអ្នកខាងក្រៅដែលគ្មានការអនុញ្ញាតបានចូលប្រើប្រាស់ (ចម្លងមេរោគ)។

ភ្លាមនោះបន្ទាប់ពីរកឃើញការលួចចូលដែលគ្មានការអនុញ្ញាត ក្រុមហ៊ុនបានអនុវត្តវិធានការបន្ទាន់រួមមាន ផ្តាច់ប្រព័ន្ធដើម្បីការពារការខូចខាតផ្សេងទៀត។ ជាលទ្ធផលនៃឧប្បត្តិហេតុនេះ ឡានជួល Web Booking ការគ្រប់គ្រងការកក់ សេវាកម្មទូរស័ព្ទ Dispatch និងប្រព័ន្ធខាងក្នុងមួយចំនួននៅមិនទាន់អាចដំណើរការឡើងវិញនៅឡើយទេ បើយោងតាមក្រុមហ៊ុន។ ក្រុមហ៊ុនបានណែនាំអតិថិជនដែលមានបំណងប្រើប្រាស់សេវាកម្មឡានរបស់ខ្លួន សូមប្រើកម្មវិធី “GO” Taxi App ជំនួសវិញ ឬចូលទៅកាន់ Taxi Stand ដែលនៅជិតអ្នកដើម្បីកក់ឡាន Nihon Kotsu។ នៅក្នុងការប្រកាសដាច់ដោយឡែក ក្រុមហ៊ុនបានបញ្ជាក់ថា សេវាកម្មឡាន Labor Taxi ដែលបានកក់ដោយស្រ្តីមានផ្ទៃពោះភ្លាមៗ ត្រៀមសម្រាល ត្រូវបានផ្អាកបណ្តោះអាសន្ននៅប្រទេសជប៉ុន។ ក្រុមហ៊ុនបានថ្លែងថា ខ្លួនបានទាក់ទងទៅអ្នកជំនាញសន្តិសុខសាយប័រខាងក្រៅឱ្យជួយស៊ើបអង្កេត និងស្តារប្រព័ន្ធឡើងវិញ ព្រមទាំងបច្ចុប្បន្នកំពុងតែស្វែងរកទិន្នន័យដែលត្រូវបានលាតត្រដាង។ នៅពេលនេះ ពុំមានទិន្នន័យណាមួយត្រូវបានបញ្ជាក់ថា ត្រូវបានលាតត្រដាងនោះទេ ប៉ុន្តែក្រុមហ៊ុន Nihon Kotsu កំពុងតែពិចារណាលើលទ្ធភាពនៃការលាតត្រដាងទិន្នន័យ ហើយបានសន្យាថា នឹងផ្តល់ព័ត៌មានថ្មីៗតាមរយៈការប្រកាសជាផ្លូវការ និងជូនដំណឹងទៅកាន់បុគ្គលរងគ្រោះដោយផ្ទាល់ប្រសិនបើមានព័ត៌មានថ្មី។ ខណៈពេលនេះ អតិថិជនរបស់ Nihon Kotsu ត្រូវបានណែនាំមិនឱ្យបើកឯកសារ Attachments ដែលទទួលបានតាមរយៈអ៊ីម៉ែលដែលសង្ស័យ និងបានរៀបរាប់ប្រភពមកពីក្រុមហ៊ុន រួមទាំងជៀសវាងការចុចលើលីងនៅក្នុងសារ។ នៅពេលនេះមិនទាន់មានក្រុមមេរោគចាប់ជម្រិតណាមួយបញ្ជាក់ទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។

https://www.bleepingcomputer.com/news/security/japans-largest-taxi-operator-shuts-systems-after-cyberattack/

ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here