Saturday, October 31, 2026

CISA ព្រមានថា ហេគឃ័រកំពុងតែបំពានលើបញ្ហា Node2Shell កម្រិតធ្ងន់ធ្ងរ

0

កាលពីថ្ងៃអង្គារ ទីភ្នាក់ងារសន្តិសុខតាមអ៊ីនធឺណិត និងហេដ្ឋារចនាសម្ព័ន្ធសហរដ្ឋអាមេរិក (CISA) បានបញ្ជាក់ថា ពួកហេគឃ័របានចាប់ផ្តើមកេងប្រវ័ញ្ចចំណុចខ្សោយសុវត្ថិភាពកម្រិតធ្ងន់ធ្ងរមួយរបស់ Brotli ដែលមានឈ្មោះថា Node2Shell, Broccoli2Shell និង HTTP2Shell។ចំណុចខ្សោយនេះមានលេខសម្គាល់ CVE-2026-111497 ហើយបណ្តាលមកពីកំហុស Out-of-bounds write នៅក្នុងកម្មវិធីឌិកូដ Brotli ដែលប្រើសម្រាប់ពង្រីកទិន្នន័យដែលបានបង្ហាប់ (Expand Data Compressed) ដោយបច្ចេកវិទ្យា Brotli របស់ Google។ ចំណុចខ្សោយសុវត្ថិភាពនេះត្រូវបានរកឃើញដំបូងនៅក្នុងបរិស្ថានដំណើរការ JavaScript Node.js ប៉ុន្តែវាក៏ប៉ះពាល់ដល់ម៉ាស៊ីនមេ និងកម្មវិធីអតិថិជន HTTP ដែលប្រើប្រាស់ការអនុវត្ត Brotli ដែលងាយនឹងរងគ្រោះផងដែរ។

កាលពីថ្ងៃអាទិត្យ ក្រុមហ៊ុន Microsoft បានចេញផ្សាយបច្ចុប្បន្នភាពសុវត្ថិភាពបន្ទាន់សម្រាប់ .NET ដោយព្រមានថា អ្នកវាយប្រហារអាចកេងប្រវ័ញ្ចទៅលើចំណុចខ្សោយនេះ ដើម្បីបង្កើនសិទ្ធិចូលប្រើប្រព័ន្ធ (Privilege Escalation) ដែលប្រើកំណែ .NET ងាយរងគ្រោះ។

កាលពីថ្ងៃអង្គារ ទីភ្នាក់ងារ CISA បានបញ្ចូលចំណុចខ្សោយសុវត្ថិភាព CVE-2026-111497 ទៅក្នុងបញ្ជីចំណុចខ្សោយដែលត្រូវបានគេដឹងថាកំពុងរងការវាយប្រហារ (KEV Catalog)។ CISA បានបញ្ជាឱ្យទីភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាមេរិកជួសជុលប្រព័ន្ធរបស់ខ្លួនក្នុងរយៈពេលពីរសប្តាហ៍ គឺត្រឹមថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមសេចក្តីណែនាំប្រតិបត្តិការ BOD 26-04។

តាមការព្រមានរបស់ CISA ចំណុចខ្សោយក្នុង Google Brotli អាចអនុញ្ញាតឱ្យក្រុមហេគឃ័រអាចធ្វើការវាយប្រហារបានពីចម្ងាយ ដោយមិនចាំបាច់ផ្ទៀងផ្ទាត់អត្តសញ្ញាណ។ បញ្ហានេះអាចធ្វើ​ឱ្យអង្គចងចាំរបស់កម្មវិធីឌិកូដខូចខាត បង្ហាញព័ត៌មានរសើបដែលផ្ទុកក្នុងអង្គចងចាំ បង្កឱ្យសេវាកម្មឈប់ដំណើរការ (Denial of Service) និងអាចប្រតិបត្តិកូដតាមអំពើចិត្តបានដោយប្រើទិន្នន័យ Brotli ដែលបានរៀបចំឡើងដោយចេតនាអាក្រក់។

ប្រសិនបើក្រុមសន្តិសុខមិនអាចដំឡើងបច្ចុប្បន្នភាពភ្លាមៗបានទេ ពួកគេគួររារាំងសំណើដែលមានទិន្នន័យ Brotli ដែលបានបង្ហាប់ (Brotli-compressed Request) តាមរយៈ Proxy ឬ Firewall ឬបិទមុខងារឌិកូដ Brotli ជាបណ្តោះអាសន្ន។CISA ណែនាំឱ្យអង្គការនានាជួសជុលចំណុចខ្សោយ Brotli នេះឱ្យបានឆាប់ ដើម្បីកាត់បន្ថយហានិភ័យនៃការវាយប្រហារ និងការប្រតិបត្តិកូដពីចម្ងាយ។

https://www.bleepingcomputer.com/news/security/cisa-warns-of-hackers-now-exploiting-critical-node2shell-flaw/

ប្រភព Bleepingcomputer ចុះផ្សាយថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៨

LEAVE A REPLY

Please enter your comment!
Please enter your name here