Thursday, October 29, 2026

ក្រុមហ៊ុន GMO ជប៉ុនបានណែនាំអតិថិជនឱ្យបិទកុំព្យូទ័រ ខណៈប្រឈមនឹងការគំរាមទារប្រាក់

0

ក្រុមហ៊ុន GMO Group បានណែនាំអតិថិជនឱ្យផ្តាច់ប្រព័ន្ធរបស់ខ្លួនពីអ៊ីនធឺណិត និងបិទកុំព្យូទ័រ បន្ទាប់ពីជនល្មើសតាមអ៊ីនធឺណិតដែលបានលួចចូលប្រព័ន្ធ Onamae Desktop Cloud គំរាមបើកការវាយប្រហារដោយមេរោគជម្រិតទារប្រាក់ (Ransomware) នៅថ្ងៃនេះ។

ក្រោយមក ក្រុមហ៊ុនបានបញ្ជាក់ថា ទិន្នន័យរបស់ក្រុមហ៊ុន និងអតិថិជន ត្រូវបានបង្ហោះផ្សព្វផ្សាយនៅលើអ៊ីនធឺណិត។ ហេតុការណ៍នេះពាក់ព័ន្ធនឹងការវាយប្រហារលើសេវាកម្ម Onamae Desktop Cloud ដែលជាអ្នកផ្តល់សេវាម៉ាស៊ីនមេនិម្មិតឯកជន (VPS) ដ៏ពេញនិយមនៅប្រទេសជប៉ុន។ សេវាកម្មនេះដំណើរការដោយ GMO Internet ដែលជាសមាជិករបស់ GMO Internet Group និងជាក្រុមហ៊ុនចុះបញ្ជីឈ្មោះដែនធំមួយក្នុងប្រទេសជប៉ុន។

កាលពីសប្តាហ៍មុន ក្រុមហ៊ុនបានប្រកាសថា ខ្លួនបានរកឃើញការលួចចូលប្រព័ន្ធនៅថ្ងៃទី ២០ ខែតុលា ដែលអាចបណ្ដាលឱ្យមានការដំឡើងមេរោគលើម៉ាស៊ីនមេរបស់អតិថិជនរហូតដល់ ២៦,៧៣៩ ម៉ាស៊ីនមេ។ ក្រុមហ៊ុនបានធានាដល់អតិថិជនថា ព័ត៌មានទូទាត់ប្រាក់របស់ពួកគេមិនត្រូវបានលាតត្រដាងទេ។ ប៉ុន្តែព័ត៌មានសម្ងាត់ចូលប្រើ MetaTrader 4 និង MetaTrader 5 (MT4/MT5) ព្រមទាំងព័ត៌មានលម្អិតគណនីជួញដូរ អាចត្រូវបានលាតត្រដាង ឬលួចចូលប្រើប្រាស់។

iNSTRUCTIONS

ក្រុមហ៊ុនបានណែនាំឱ្យអតិថិជន កំណត់ពាក្យសម្ងាត់ថ្មី និងបញ្ចប់ការចូលប្រើប្រាស់ដែលកំពុងសកម្ម ដើម្បីការពារគណនីរបស់ពួកគេ។

ក្រុមហ៊ុន GMO បានបញ្ជាក់ថា ទិន្នន័យត្រូវបានលួច ហើយជនល្មើសបានទាមទារប្រាក់លោះចំនួន ៨ ពាន់លានយ៉េន (ប្រហែល ៥០លានដុល្លារ)។ ក្រុមហ៊ុនបានប្រកាសថា មិនព្រមបង់ប្រាក់លោះទេ ប៉ុន្តែនឹងផ្តល់សំណងដល់អតិថិជនម្នាក់ៗចំនួន ៥,០០០ យ៉េន (ប្រហែល ៣០ ដុល្លារ) សម្រាប់ការរអាក់រអួលដែលបានកើតឡើង។

នៅថ្ងៃទី ២៦ ខែតុលា ក្រុមហ៊ុនបានព្រមានថា ជនល្មើសមានគម្រោងបញ្ចេញព័ត៌មានអតិថិជនតាមអ៊ីនធឺណិត និងបញ្ជាឱ្យមេរោគទារប្រាក់ដែលបានដំឡើងលើម៉ាស៊ីនមេអតិថិជនមុននេះ ចាប់ផ្តើមដំណើរការ។

នៅថ្ងៃទី ២៧ ខែតុលា ក្រុមហ៊ុនបានណែនាំឱ្យអតិថិជនផ្តាច់កុំព្យូទ័រពីអ៊ីនធឺណិត បិទកុំព្យូទ័រ និងដកខ្សែទាំងអស់ចេញ មុនម៉ោងថ្ងៃត្រង់ ខណៈក្រុមហ៊ុនកំពុងសហការជាមួយក្រុមហ៊ុន Trend Micro ដើម្បីស្ដារប្រព័ន្ធពីការវាយប្រហារ។ក្រុមហ៊ុនបានណែនាំអតិថិជនថា បន្ទាប់ពីបម្រុងទុកទិន្នន័យរួច ត្រូវផ្តាច់បណ្ដាញ បិទកុំព្យូទ័រ និងដកខ្សែភ្ជាប់ចេញ។

https://www.bleepingcomputer.com/news/security/japans-gmo-urges-customers-to-shut-down-pcs-amid-ransomware-threat/

ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦

 

LEAVE A REPLY

Please enter your comment!
Please enter your name here