Thursday, July 2, 2026

អាមេរិកផ្តល់ប្រាក់ ១០លានដុល្លារសម្រាប់ព័ត៌មានហេគឃ័រវាយប្រហារលើអ្នកប្រើប្រាស់ WhatsApp និង Signal

0

ក្រសួងការបរទេស (Department of State) អាមេរិកនឹងផ្តល់ប្រាក់រង្វាន់ចំនួន ១០លានដុល្លារចំពោះព័ត៌មានដែលជួយដល់ការកំណត់អត្តសញ្ញាណ ឬទីតាំងសមាជិកក្រុមហេគឃ័រ UNC5792 និង UNC4221 ដែលពាក់ព័ន្ធនឹងសេវាស៊ើបការណ៍សម្ងាត់ និងយោធារុស្ស៊ី។ប្រាក់រង្វាន់គឺជាផ្នែកមួយនៃកម្មវិធី “រង្វាន់សម្រាប់យុត្តិធម៌ (RFJ)” ដែលជនខិលខូចមានគោលដៅលើក្រសួងការបរទេស តាមរយៈការវាយប្រហារសាយប័រប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អាមេរិក។ RFJ កំពុងតែស្វែងរកព័ត៌មានរបស់ក្រុម UNC5792 ដែលជាក្រុមសាយប័រព្យាបាទពាក់ព័ន្ធសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) ឆ្មាំតាមព្រំដែន និង UNC4221 ដែលជាក្រុមព្យាបាទសាយប័រដែលធ្វើការក្នុងនាមជាសេវាកម្មយោធារុស្ស៊ី បើយោងតាមរដ្ឋាភិបាលសហរដ្ឋអាមេរិក។

ក្រុម UNC5792 បានធ្វើយុទ្ធនាការឆបោកមានគោលដៅលើគណនី Signal និង WhatsApp របស់មន្រ្តីរដ្ឋាភិបាល ថ្នាក់ដឹកនាំយោធា និងបុគ្គលិកសម្ព័ន្ធមិត្តអាមេរិក។ រដ្ឋាភិបាលអាមេរិកស្វែងរកព័ត៌មានពាក់ព័ន្ធនឹងក្រុម UNC5792 និង UNC4221 ដូចខាងក្រោម៖

  • ឈ្មោះ ទីតាំង ជីវប្រវត្តិ និងទំនាក់ទំនងរបស់ក្រុម UNC5792 និងបុគ្គលដែលជួយគាំទ្រ
  • ពាក់ព័ន្ធនឹងសេវាស៊ើបការណ៍រុស្ស៊ី ក្រុមហ៊ុនម៉ៅការ និងក្រុមហ៊ុនផ្តល់សេវាកម្មភាគីទី៣
  • ហេដ្ឋារចនាសម្ព័ន្ធប្រតិបត្តិការរួមមាន Domains ម៉ាស៊ីនមេ ការបង្ហោះ ការផ្ទុកទិន្នន័យ ឧបករណ៍ ក្របខណ្ឌ (Frameworks) និងកម្មវិធី (Software)។
  • ប្រភពផ្តល់ប្រាក់ គណនីហិរញ្ញវត្ថុ ទំនាក់ទំនងធនាគារ និងយន្តការទូរទាត់ប្រាក់
  • កាបូបប្រាក់គ្រីបតូ ប្រតិបត្តិការ Blockchain និងបណ្តាញហិរញ្ញវត្ថុគាំទ្រប្រតិបត្តិការ

ភ្នាក់ងារ FBI និង CISA បានធ្វើបច្ចុប្បន្នភាពខែមីនា ឆ្នាំ២០២៦ ជាមួយនឹងតិចនិកថ្មីដែលប្រើសម្រាប់តាមដាននៅក្នុងការវាយប្រហារ ដែលជាប់ពាក់ព័ន្ធនឹងក្រុមគំរាមកំហែងទាំងពីរ ដែលរួមមានការលួច Signal Backup Recovery Keys។ ភ្នាក់ងាររដ្ឋាភិបាលអាមេរិកបានដាស់តឿនថា ហេគឃ័រកំពុងតែបន្លំជាភ្នាក់ងារជួយគាំទ្រដល់កម្មវិធី Signal នៅក្នុងសារផ្ញើទៅកាន់គោលដៅ ដោយផ្តល់ព័ត៌មានអំពីដំណើរការផ្ទៀងផ្ទាត់ពីរជាន់។ ដំណើរការផ្ទៀងផ្ទាត់ត្រូវបានប្រើសម្រាប់បញ្ឆោតអ្នកប្រើប្រាស់ឱ្យបង្ហាញទិន្នន័យ Backup Key របស់ពួកគេ និងផ្តល់សិទ្ធិចូលប្រើការទំនាក់ទំនងពីមុនរបស់ជនរងគ្រោះនៅលើ Platform។ អាជ្ញាធរអាមេរិកបានបញ្ជាក់ថា ខណៈ Platform ទំនាក់ទំនង និងការអ៊ីនគ្រីបដែលពួកគេផ្តល់ជូនមិនត្រូវបានគ្រប់គ្រងក្តី ក៏អ្នកវាយប្រហារនៅតែអាចឆក់យកទិន្នន័យឯកជនបាន។ ការពិត ការប្រកាស RFJ បានបញ្ជាក់ថា គណនីឯកជនរាប់ពាន់ដែលប្រើកម្មវិធីផ្ញើសារពាណិជ្ជកម្មត្រូវបានគ្រប់គ្រងតាមរបៀបនេះ។ ជាទូទៅ គោលដៅនៃសកម្មភាពមានរដ្ឋាភិបាលអាមេរិក និងអង្គការ NATO មន្រ្តីការទូត ការពារជាតិ និងចារកម្ម អ្នកវិភាគគោលនយោបាយ អ្នកកាសែតរុស្ស៊ី និងអ៊ុយក្រែន អង្គការក្រៅរដ្ឋាភិបាលដែលគាំទ្រអ៊ុយក្រែន និងអ្នកស្រាវជ្រាវផ្នែកសន្តិសុខ និងកិច្ចការរុស្ស៊ី។ អ្នកប្រើប្រាស់កម្មវិធី Signal គួរតែចងចាំថា ក្រុមការងារជួយគាំទ្រទាក់ទងតាមរយៈអាសយដ្ឋានអ៊ីម៉ែលផ្លូវការរបស់ក្រុមហ៊ុន ហើយមិនសួររកលេខកូដផ្ទៀងផ្ទាត់ពីអ្នកប្រើប្រាស់ ឬផ្ញើតំណលីងដែលស្នើសុំការផ្ទៀងផ្ទាត់គណនីពីអ្នកប្រើប្រាស់ទេ។

https://www.bleepingcomputer.com/news/security/us-offers-10-million-for-hackers-targeting-whatsapp-signal-users/

ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here