Thursday, July 2, 2026

អ្នកប្រើប្រាស់ Polymarket បាត់បង់ប្រាក់ ៣លានដុល្លារនៅក្នុងការវាយប្រហារ Supply-chain

0

ទីផ្សារក្រុមហ៊ុនប្រាក់គ្រីបតូ Polymarket បានរៀបរាប់ថា ខ្លួននឹងសងប្រាក់ទៅអតិថិជនដែលបានបាត់បង់ប្រហែល ៣លានដុល្លារ បន្ទាប់ពីហេគឃ័របានចាក់បញ្ចូល Script អាក្រក់ទៅក្នុង Platform’s Frontend ក្រោយពីការបំពានលើភាគីអ្នកផ្គត់ផ្គង់ទី៣។

ក្រុមហ៊ុនបានថ្លែងនៅក្នុងសេចក្តីប្រកាសថា ការហេគចូលគឺបណ្តាលមកពីការវាយប្រហារខ្សែសង្វាក់ផ្គត់ផ្គង់ ដែលជះឥទ្ធិពលដល់ការពឹងផ្អែកលើគេហទំព័ររបស់ខ្លួន។ Polymarket គឺជាទីផ្សារក្រុមហ៊ុនដែលមានមូលដ្ឋានលើប្រាក់គ្រីបតូដ៏ធំបំផុតរបស់ពិភពលោក ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ Trade Contracts ជាមួយនឹងតម្លៃដែលឆ្លុះបញ្ចាំងពីការប៉ាន់ប្រមាណរួមរបស់ទីផ្សារដែលជាលទ្ធផលនៃព្រឹត្តិការណ៍មួយ។ វាផ្តល់នូវការទស្សទាយលើវិស័យកីឡា សូយនាករសេដ្ឋកិច្ច គម្រូអាកាសធាតុ រង្វាន់ លទ្ធផលនយោបាយ និងនីតិបញ្ញត្តិ និងសូម្បីតែជម្លោះយោធា។

Transaction tracking

Polymarket ត្រូវបានរកឃើញនៅឆ្នាំ២០២០ Platform នេះបច្ចុប្បន្នមានតម្លៃប្រហែល ៩ពាន់លានដុល្លារ  ហើយបម្រើការងារជាប្រភពមួយដ៏មានឥទ្ធិពលលើការរំពឹងទុកទីផ្សារ។ នៅក្នុងអំឡុងនៃការវាយប្រហារ អ្នកប្រើប្រាស់ដែលពុំមានការសង្ស័យត្រូវបានបញ្ឆោតឱ្យអនុញ្ញាតលើប្រតិបត្តិការហិរញ្ញវត្ថុក្លែងបន្លំដោយគ្មានការអនុញ្ញាតនៅលើគេហទំព័រ Polymarket ផ្លូវការ បន្ទាប់ពី JavaScript ព្យាបាទត្រូវបានចាក់បញ្ចូលតាមរយៈអ្នកផ្គត់ផ្គង់ Frontend។ ម៉ាស៊ីនមេផ្ទាល់ខ្លួន និងហេដ្ឋារចនាសម្ព័ន្ធ Backend របស់ Polymarket មិនរងផលប៉ះពាល់ដោយសារឧប្បត្តិហេតុនេះទេ។ ក្រុមហ៊ុនមិនបានចែករំលែកព័ត៌មានលម្អិតទាក់ទងនឹងការព្រឹត្តិការណ៍នេះទេ ប៉ុន្តែក្រុមហ៊ុន Blockchain ឯករាជ្យបានប៉ាន់ស្មានអំពីការខូចខាតប្រហែលជាមានទឹកប្រាក់ចំនួន ៣លានដុល្លារ ត្រូវបានលួចចេញពីគណនី។ យោងតាមក្រុមហ៊ុន Blockchain PeckShield បានឱ្យដឹងថា ឧប្បត្តិហេតុនេះគឺជាយុទ្ធនាការឆបោកដែលលួចប្រាក់ប្រហែល ៣លានដុល្លារនៃ ParyonUSD ពីអ្នកប្រើប្រាស់។ ប្រាក់ដែលត្រូវបានលួចក្រោយមកត្រូវបានប្តូរទៅ 1893 Ether។ PeckShield បានថ្លែងថា អ្នកវាយប្រហារបានផ្ទេរប្រាក់ដែលលួចបានពី Polygon ទៅ Ethereum ហើយប្តូរពួកវាទៅ 1893 ETH។

ផ្អែកលើក្រុមហ៊ុនវិភាគ Bubblemaps បានឱ្យដឹងថា ឧប្បត្តិហេតុបានប៉ះពាល់ដល់គណនីប្រហែល ១៥។ ក្រុមហ៊ុនក៏បានចេញផ្សាយបញ្ជីឈ្មោះគណនីដែលរងគ្រោះ ក៏ដូចជាកាបូបប្រាក់ដែលត្រូវបានលួច។

https://www.bleepingcomputer.com/news/security/polymarket-customers-lose-3-million-in-supply-chain-attack/

ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here