Sunday, September 6, 2026

ទិន្នន័យ Novocure រងការបំពាន បង្កផលប៉ះពាល់ដល់អ្នកជម្ងឺមហារីកជាង ១៤០០នាក់

0

ក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាល Novocure បានប្រកាសថា ទិន្នន័យរបស់បុគ្គលិកចំនួនមិនទាន់បានបញ្ជាក់ និងអ្នកជំងឺមហារីកនៅសហរដ្ឋអាមេរិកជាង ១,៤០០ នាក់ ត្រូវបានបែកធ្លាយក្នុងពេលមានការវាយប្រហារតាមប្រព័ន្ធអនឡាញ កាលពីពាក់កណ្តាលខែសីហា។

Novocure គឺជាក្រុមហ៊ុនអន្តរជាតិផ្នែកព្យាបាលជំងឺមហារីក (Oncology) ដែលមានបុគ្គលិកជាង ១,៣០០ នាក់ ព្រមទាំងមានប្រតិបត្តិការអាជីវកម្មនៅអាមេរិកខាងជើង អឺរ៉ុប មជ្ឈិមបូព៌ា និងអាស៊ី។ ក្រុមហ៊ុននេះល្បីល្បាញលើការបង្កើត និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបច្ចេកវិទ្យា Tumor Treating Fields (TTFields) ដែលជាវិធីសាស្ត្រព្យាបាលដុំសាច់មហារីកតាមរយៈរលកអេឡិចត្រូម៉ាញ៉េទិច ដោយមិនចាំបាច់ធ្វើការវះកាត់ឡើយ។

ក្រុមហ៊ុនបានបញ្ជាក់ក្នុងឯកសារដាក់ជូនគណៈកម្មការមូលបត្រសហរដ្ឋអាមេរិក (SEC) ថា ខ្លួនបានរកឃើញហេតុការណ៍នេះ បន្ទាប់ពីមានការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាតលើប្រព័ន្ធព័ត៌មានមួយចំនួនរបស់ខ្លួន កាលពីពាក់កណ្តាលខែសីហា។

Novocure on ShinyHunters' leak site

យោងតាមការស៊ើបអង្កេតតាមដាន ពួក Hacker បានចូលទៅកាន់កំណត់ត្រាអ្នកជំងឺនៅសហរដ្ឋអាមេរិកជាង ១,៤០០ នាក់ ដែលមានលេខសម្គាល់ (ID) ប៉ុន្តែទិន្នន័យទាំងនោះមិនមានផ្ទុកឈ្មោះអ្នកជំងឺ ឬទិន្នន័យកំណត់អត្តសញ្ញាណផ្សេងទៀតទេ។

ទោះជាយ៉ាងណាក៏ដោយ សម្រាប់អ្នកជំងឺផ្សេងទៀតតិចជាង ៥០ នាក់នៅភាគខាងលិចសហរដ្ឋអាមេរិក ក្រុមឧក្រិដ្ឋជនបានចូលទៅដល់ព័ត៌មានអត្តសញ្ញាណ និងព័ត៌មានទំនាក់ទំនងទូទៅរបស់គ្រូពេទ្យជំនាញផងដែរ។

Novocure បានបញ្ជាក់ថា Cyberattack មិនបានប៉ះពាល់ដល់ឧបករណ៍ព្យាបាលអ្នកជំងឺ ហើយសមត្ថភាពប្រតិបត្តិការរបស់ក្រុមហ៊ុនមិនត្រូវបានរំខានទេ ប្រព័ន្ធទាំងអស់នៅតែដំណើរការធម្មតា។

ករណីនេះក៏បង្ហាញថា Healthcare Data នៅតែជាគោលដៅសំខាន់សម្រាប់ Cybercriminals ព្រោះទិន្នន័យអ្នកជំងឺ និងព័ត៌មានសុខាភិបាលមានតម្លៃខ្ពស់សម្រាប់ការលួច និងការគំរាមទារប្រាក់។

https://www.bleepingcomputer.com/news/security/novocure-data-breach-affects-more-than-1-400-cancer-patients/

ប្រភព BleepingCommputer ចុះផ្សាយថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here