Friday, October 16, 2026

ក្រុមហ៊ុន SAP ព្រមានពីបញ្ហាសុវត្ថិភាព OAuth2 SSRF កម្រិតធ្ងន់ធ្ងរ

0

ក្រុមហ៊ុន SAP បានចេញបច្ចុប្បន្នភាពសុវត្ថិភាពប្រចាំខែតុលា ឆ្នាំ២០២៦ ដើម្បីជួសជុលចំណុចខ្សោយសុវត្ថិភាពចំនួន ២០ នៅក្នុងផលិតផលជាច្រើនរបស់ខ្លួន។ ក្នុងចំណោមនោះមានចំណុចខ្សោយកម្រិតធ្ងន់ធ្ងរបំផុតមួយនៅក្នុង SAP Cloud SDK សម្រាប់ Python ដែលត្រូវបានកំណត់លេខសម្គាល់ CVE-2026-89111។

SAP Python SDK ជាឧបករណ៍ផ្លូវការសម្រាប់អ្នកអភិវឌ្ឍន៍ក្នុងការបង្កើត AI Agents និងកម្មវិធី Python ដែលប្រើសេវាកម្ម SAP Business Technology Platform (BTP)។ អ្នកវាយប្រហារពីចម្ងាយអាចទាញយកចំណុចខ្សោយនេះ ដើម្បីលួចព័ត៌មានសម្ងាត់ចូលប្រើប្រាស់ (Credentials) ដោយមិនចាំបាច់មានសិទ្ធិចូលប្រើប្រព័ន្ធជាមុនឡើយ។ ការលួច Credentials អាចបង្កហានិភ័យដល់គណនី និងប្រព័ន្ធដែលពាក់ព័ន្ធ។

អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធ SAP គួរពិនិត្យបច្ចុប្បន្នភាពសុវត្ថិភាពខែតុលា ឆ្នាំ ២០២៦ និងដំឡើងកំណែដែលបានជួសជុល ដើម្បីកាត់បន្ថយហានិភ័យ។

ទីភ្នាក់ងារសន្តិសុខសាយប័រអាមេរិក (CISA) បានបញ្ចូលភាពងាយរងគ្រោះសុវត្ថិភាពរបស់ SAP ចំនួន ១៤ ទៅក្នុងបញ្ជីភាពងាយរងគ្រោះដែលត្រូវបានដឹងថាកំពុងមានការកេងប្រវ័ញ្ច ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១។ ក្នុងចំណោមនោះ មាន ៣ ករណីត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារដោយមេរោគទារប្រាក់ (Ransomware)។

គួររំលឹកដែរថា SAP ជាក្រុមហ៊ុន Software ពហុជាតិសាសន៍របស់អាល្លឺម៉ង់ ដែលផ្តល់សេវាកម្មដល់ក្រុមហ៊ុនធំៗចំនួន ៩៩ ក្នុងចំណោមក្រុមហ៊ុនធំជាងគេទាំង ១០០ នៅលើពិភពលោក។ ក្នុងឆ្នាំសារពើពន្ធ ២០២៥ ក្រុមហ៊ុនមានប្រាក់ចំណូលលើសពី ៣៦ ពាន់លានអឺរ៉ូ។

https://www.bleepingcomputer.com/news/security/sap-warns-of-maximum-severity-oauth2-ssrf-security-flaw/

ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here