ក្រុមហ៊ុន Aesto LLC ដែលធ្វើអាជីវកម្មក្រោមឈ្មោះ Aesto Health បានបង្ហាញថា ការលាតត្រដាងទិន្នន័យមួយ បានប៉ះពាល់ដល់មនុស្សជាង 9.5លាននាក់។ បច្ចុប្បន្ន HHS បានរាយការណ៍ថាចំនួនអ្នករងផលប៉ះពាល់មានប្រហែល 9,540,683 នាក់។Aesto Health ជាក្រុមហ៊ុន Technology ផ្នែក Healthcare ដែលផ្តល់សេវា Data Migration, EHR Exchange និង Data Archiving សម្រាប់ស្ថាប័នសុខាភិបាល។ ករណីហេគនេះពាក់ព័ន្ធនឹង Amazon Web Services (AWS) របស់ក្រុមហ៊ុន ដែលផ្នែកមួយត្រូវបានចូលប្រើដោយអ្នកគ្មានការអនុញ្ញាត។
ក្រុមហ៊ុនបានរកឃើញសកម្មភាពមិនប្រក្រតីនៅប្រហែលថ្ងៃទី18 ខែធ្នូ ឆ្នាំ 2025 ហើយការស៊ើបអង្កេតបានរកឃើញថា Unauthorized Access អាចកើតឡើងចន្លោះថ្ងៃទី 02–18 ខែធ្នូ 2025។ បន្ទាប់ពីការស៊ើបអង្កេត និងពិនិត្យឯកសារដោយលម្អិត Aesto បានបញ្ជាក់នៅ ថ្ងៃទី 26 ខែឧសភា 2026 ថា Protected Health Information (PHI) មួយចំនួនអាចត្រូវបានចូលប្រើ ឬយកចេញ។
ព័ត៌មានដែលអាចរងផលប៉ះពាល់រួមមាន ឈ្មោះ, ថ្ងៃខែឆ្នាំកំណើត, Social Security Number, Driver’s License, Financial Account Information, Health Insurance និង Medical Information អាស្រ័យលើបុគ្គល។
Aesto បានប្រកាសជាសាធារណៈអំពី Incident នេះនៅ ថ្ងៃទី 24 ខែមិថុនា 2026។ ចំណុចគួរឱ្យកត់សម្គាល់គឺ Aesto ជា Healthcare Data Service Provider ដូច្នេះទោះអ្នកជំងឺមិនបានប្រើ Aesto ដោយផ្ទាល់ក៏ដោយ ទិន្នន័យរបស់ពួកគេអាចស្ថិតនៅក្នុងប្រព័ន្ធរបស់ Aesto តាមរយៈស្ថាប័នសុខាភិបាលដែលជាអតិថិជនរបស់ខ្លួន។
ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦










