Friday, October 16, 2026

ចំណុចខ្សោយថ្មីនៅក្នុង Dell System Update អនុញ្ញាតឱ្យហេគឃ័រទទួលបានសិទ្ធិចូលប្រើប្រាស់

0

Dell បានព្រមានអតិថិជនឱ្យធ្វើបច្ចុប្បន្នភាព (patch) ជាបន្ទាន់ ចំពោះចំណុចខ្សោយកម្រិតធ្ងន់មួយនៅក្នុង Dell System Update (DSU) CLI។DSU គឺជាឧបករណ៍ដែលអ្នកគ្រប់គ្រង IT របស់សហគ្រាសប្រើ ដើម្បីដំឡើងបច្ចុប្បន្នភាព BIOS, firmware និង software លើប្រព័ន្ធ Linux និង Windows នៅលើ PowerEdge servers។ មានចំណុចខ្សោយលេខ CVE-2026-86360 អាចបណ្តាលមកពី Path Traversal Vulnerability ដែលអាចឱ្យអ្នកវាយប្រហារចូលទៅប្រើប្រាស់ឯកសារដែលមិនគួរត្រូវបានអនុញ្ញាត។ ប្រសិនបើឧបករណ៍មិនទាន់បាន Patch អ្នកវាយប្រហារអាចដំណើរការ Code ជាមួយសិទ្ធិ root ដែលជាសិទ្ធិខ្ពស់បំផុតលើប្រព័ន្ធ Linux។

ចាប់ពីខែឧសភា ឆ្នាំ 2024 FBI និង CISA បានជំរុញឱ្យក្រុមហ៊ុនផលិត Software ដកចេញ Path Traversal Vulnerabilities ពីផលិតផលរបស់ខ្លួន មុនពេលដាក់ឱ្យប្រើប្រាស់។ FBI និង CISA បានចាត់ទុកបញ្ហាប្រភេទនេះថា ជាចំណុចខ្សោយដែលមិនគួរត្រូវបានអនុញ្ញាតឱ្យមាននៅក្នុង Software ដែលចេញលក់ទេ។

សរុបមក CVE-2026-86360 មានហានិភ័យខ្ពស់ ព្រោះអ្នកវាយប្រហារពីចម្ងាយដែលមិនចាំបាច់ Login អាចប្រើប្រាស់វា ដើម្បីទទួលបាន root Privileges និងអាចគ្រប់គ្រងប្រព័ន្ធទាំងមូល។

Dell បានចេញ Patch សម្រាប់ចំណុចខ្សោយជាច្រើន ហើយណែនាំឱ្យអតិថិជន ធ្វើបច្ចុប្បន្នភាពជាបន្ទាន់។ ទោះចំណុចខ្សោយថ្មីៗមិនទាន់ត្រូវបានបញ្ជាក់ថា កំពុងត្រូវបាន exploit ក៏ដោយ ប្រវត្តិបង្ហាញថា ក្រុម Hacker ដែលគាំទ្រដោយរដ្ឋធ្លាប់ប្រើចំណុចខ្សោយ Dell ដើម្បីវាយប្រហារ ដូច្នេះការធ្វើ Patch មានសារៈសំខាន់ណាស់។

https://www.bleepingcomputer.com/news/security/new-dell-system-update-flaw-lets-hackers-gain-root-privileges/

ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here