Friday, October 16, 2026

ការវាយប្រហារសាយប័របិទទូទឹកកកនៅផ្សារទំនើបក្នុងប្រទេសបារាំងជាច្រើន

0

ហេគឃ័របានចូលគ្រប់គ្រងឧបករណ៍បញ្ជាប្រព័ន្ធត្រជាក់ពីចម្ងាយ នៅតាមផ្សារទំនើបជាច្រើនក្នុងប្រទេសបារាំង ក្នុងអំឡុងពេលយប់ថ្ងៃអាទិត្យ។ ការវាយប្រហារនេះត្រូវបានរាយការណ៍ថា ផ្តោតលើឧបករណ៍បញ្ជាប្រព័ន្ធត្រជាក់របស់ក្រុមហ៊ុន Danfoss។មានផ្សារទំនើបរងផលប៉ះពាល់ជាច្រើនរួមមាន Intermarché, Coopérative U, Carrefour Market, Monoprix, Leclerc និង Super U។ តាមសារព័ត៌មានបារាំងបានឱ្យដឹងថា ការវាយប្រហារនេះបានប៉ះពាល់ដល់ផ្សារទំនើបប្រមាណ ២៥០–៣៥០ សាខា បណ្តាលឱ្យខាតបង់ថវិកា និងខូចខាតអាហារស្រស់ក្នុងបរិមាណដ៏ច្រើន។

ហេគឃ័របានគ្រប់គ្រងឧបករណ៍បញ្ជាប្រព័ន្ធត្រជាក់ដែលប្រើប្រាស់កម្មវិធី Danfoss ជំនាន់ចាស់។ ពួកគេបានបញ្ជាឱ្យប្រព័ន្ធចាប់ផ្តើមមុខងាររំលាយទឹកកកដោយស្វ័យប្រវត្តិ (Automatic Defrost)។ សកម្មភាពនេះធ្វើឱ្យសីតុណ្ហភាពក្នុងទូទឹកកកកើនឡើង និងបណ្តាលឱ្យអាហារស្រស់មួយចំនួនខូច។

Cold chain breakage warning sign in French supermarket

ប្រធាន Coopérative U បានបញ្ជាក់ជាផ្លូវការថា ការវាយប្រហារតាមអ៊ីនធឺណិតបានរំខានដល់ប្រព័ន្ធត្រជាក់នៅតាមសាខាមួយចំនួន។ ក្រុមហ៊ុនកំពុងធ្វើការជាមួយអ្នកជំនាញដើម្បីស្តារប្រព័ន្ធឡើងវិញ និងស៊ើបអង្កេតរកមូលហេតុ។ លោកបានចាត់ទុកការវាយប្រហារលើប្រព័ន្ធរក្សាទុកអាហារ ជាបញ្ហាធ្ងន់ធ្ងរដែលប៉ះពាល់ដល់ការផ្គត់ផ្គង់ស្បៀងអាហារ។

Internet-exposed Danfoss systems

Ahold Delhaize ក៏បានចាត់វិធានការបិទប្រព័ន្ធមួយចំនួន ក្រោយមានបញ្ហាសន្តិសុខសាយប័រ ប៉ុន្តែទំនាក់ទំនងរវាងករណីនេះ និងការវាយប្រហារលើផ្សារទំនើបបារាំងនៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។

https://www.bleepingcomputer.com/news/security/cyberattack-shuts-down-refrigerators-at-french-supermarkets/

ប្រភព BleepingComputer ចេញផ្សាយថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here