Thursday, October 29, 2026

អាជ្ញាធរចុះបង្រ្កាបបណ្តាញណិតវើកឧក្រិដ្ឋកម្មសាយប័រចំនួន ១១,០០០ នៅអាហ្វ្រិក

0

ប្រតិបត្តិការ Operation Serengeti III បានបំបែកបណ្តាញឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតជិត ១១,០០០ បណ្តាញ និងចាប់ខ្លួនមនុស្សជាង ១,៤០០ នាក់។ប្រតិបត្តិការនេះផ្តោតលើការបន្លំតាមអ៊ីមែលអាជីវកម្ម (Business Email Compromise) ការវាយប្រហារ និងជម្រិតទារប្រាក់ (Ransomware) និងការឆបោកតាមអ៊ីនធឺណិត។ ប្រតិបត្តិការនេះដឹកនាំដោយ Interpol ដោយមានការចូលរួមពីអាជ្ញាធរនៃប្រទេសចំនួន ២១ និងដៃគូឯកជន រួមមាន Team Cymru, Kaspersky, Group-IB និង Fortinet។

ប្រតិបត្តិការនេះធ្វើឡើងចាប់ពីថ្ងៃទី ២៩ ខែមិថុនា ដល់ថ្ងៃទី ៣១ ខែសីហា ហើយបានស្តារប្រាក់ដែលទទួលបានដោយខុសច្បាប់មកវិញជាង ១០៥ លានដុល្លារ។

Interpol បានប្រកាសថា ប្រតិបត្តិការ Operation Serengeti III បានចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតចំនួន ១,៤៦២ នាក់ និងកម្ទេចបណ្តាញព្យាបាទចំនួន ១០,៩០៩ បណ្តាញ។ ការស៊ើបអង្កេតបានរកឃើញជនរងគ្រោះចំនួន ៦៥,៩២៩ នាក់។ ការខាតបង់ផ្នែកហិរញ្ញវត្ថុត្រូវបានប៉ាន់ប្រមាណថា មានចំនួនលើសពី ៣៨៥ លានដុល្លារ។

នៅអ៊ូហ្គង់ដា (Uganda) អាជ្ញាធរបានបំបែកបណ្តាញឆបោកឆ្លងប្រទេសចំនួន ២ និងចាប់ខ្លួនមនុស្ស ៣៦៥ នាក់ ដែលសង្ស័យថាពាក់ព័ន្ធនឹងការឆបោកការវិនិយោគតាមអ៊ីនធឺណិត និងប្រាក់សោធននិវត្តន៍។

នៅអង់ហ្គោឡា (Angola) អាជ្ញាធរបានចាប់ខ្លួនជនសង្ស័យ ៩ នាក់ និងរឹបអូសឧបករណ៍ជីក​យករូបិយប័ណ្ណគ្រីបតូជាង ២,០០០ គ្រឿង ពីមជ្ឈមណ្ឌលជីកយករូបិយប័ណ្ណគ្រីបតូខុសច្បាប់។

នៅនីហ្សេរីយ៉ា (Nigeria) អាជ្ញាធរបានចាប់ខ្លួនមនុស្សម្នាក់ ដែលសង្ស័យថាប្រតិបត្តិការបន្លំតាមអ៊ីមែល និងការវាយប្រហារលើអ៊ីមែលអាជីវកម្មក្នុងទ្រង់ទ្រាយធំ ដើម្បីប្រមូលព័ត៌មានសម្ងាត់សម្រាប់ចូលប្រើប្រាស់កម្មវិធី និងអាសយដ្ឋានអ៊ីមែលប្រហែល ២,១ លាន។

ប្រវត្តិប្រតិបត្តិការ Serengeti នៅឆ្នាំ២០២៤ បានធ្វើឡើងនៅប្រទេសអាហ្វ្រិកចំនួន ១៩ ចាប់ពីខែកញ្ញាដល់ខែតុលា ចាប់ខ្លួនមនុស្ស ១,០០៦ នាក់ បិទហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញព្យាបាទចំនួន ១៣៤,០៨៩ និងប្រមូលប្រាក់មកវិញប្រហែល ៤៤ លានដុល្លារ។ រីឯ Operation Serengeti 2.0 នៅឆ្នាំ២០២៥ បានធ្វើឡើងចាប់ពីខែមិថុនាដល់ខែសីហា ចាប់ខ្លួនមនុស្ស ១,២០៩ នាក់ បំបែកហេដ្ឋារចនាសម្ព័ន្ធព្យាបាទចំនួន ១១,៤៣២ និងរឹបអូសប្រាក់ចំនួន ៩៧.៤ លានដុល្លារ។

https://www.bleepingcomputer.com/news/security/authorities-disrupt-nearly-11-000-cybercrime-networks-in-africa/

ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here