Saturday, November 21, 2026

ហេគឃ័រលួចដកប្រាក់ ១៣៣លានដុល្លារពីធនាគារបារាំង តាមរយៈក្រុមហ៊ុនផ្តល់សេវា

0

ធនាគារបារាំង Crédit Mutuel Arkéa បានរងការវាយប្រហារតាមអ៊ីនធឺណិត ដែលបណ្តាលឱ្យមានប្រតិបត្តិការក្លែងបន្លំ និងលួចដកប្រាក់រហូតដល់ ១៣៣ លានដុល្លារ។នៅថ្ងៃទី២ ខែវិច្ឆិកា អ្នកស៊ើបអង្កេត Blockchain ឈ្មោះ ZachXBT បានរាយការណ៍ពីការដកប្រាក់ដោយគ្មានការអនុញ្ញាត និងប៉ាន់ប្រមាណថា ជនល្មើសអាចលួចបាន ១១៨ លានអឺរ៉ូ ដោយក្នុងនោះមានប្រាក់ ៣០ លានដុល្លារត្រូវបានលាងលុយ។

ជនល្មើសបានចូលប្រព័ន្ធធនាគារតាមរយៈអ្នកផ្តល់សេវាខាងក្រៅ និងប្រើគណនីរបស់ធនាគារផ្ទាល់ ដើម្បីផ្ទេរប្រាក់ និងប្តូរទៅជារូបិយប័ណ្ណគ្រីបតូ។

Movement of stolen amount

នៅថ្ងៃទី៤ ខែវិច្ឆិកា ធនាគារបានប្រកាសថា ការវាយប្រហារត្រូវបានគ្រប់គ្រងហើយ ដោយមិនប៉ះពាល់ដល់ទ្រព្យសម្បត្តិអតិថិជនទេ ប៉ុន្តែការផ្ទេរប្រាក់មួយចំនួនមានការយឺតយ៉ាវ។ ធនាគារក៏បានព្រមានអតិថិជនឱ្យប្រុងប្រយ័ត្នចំពោះការបោកបញ្ឆោតតាមអ៊ីនធឺណិត (Phishing) និងណែនាំអតិថិជនកុំផ្តល់ព័ត៌មានសម្ងាត់តាមទូរស័ព្ទ ឬអ៊ីមែល ព្រមទាំងផ្ទៀងផ្ទាត់សារសង្ស័យដោយត្រូវទាក់ទងទៅបុគ្គលិកធនាគារដោយផ្ទាល់។

https://www.bleepingcomputer.com/news/security/hackers-pull-off-133-million-french-bank-heist-via-service-provider/

ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here