Sunday, November 15, 2026

ហេគឃ័រប្រើភ្នាក់ងារ AntiFox AI នៅក្នុងការវាយប្រហារលួចព័ត៌មានសម្ងាត់ AWS

0

ក្រុមហេគឃ័រកំពុងប្រើឧបករណ៍ AntiFox ដែលដំណើរការដោយ AI តាមរយៈ Alibaba Cloud ដើម្បីវាយប្រហារលើសេវាកម្មគេហទំព័រ និងប្រព័ន្ធ AWS។តាមការស្រាវជ្រាវរបស់ក្រុមហ៊ុនសន្តិសុខ Arctic Wolf ហេគឃ័របានប្រើព័ត៌មានសម្ងាត់ IAM និងតួនាទី EC2 ដើម្បីចូលប្រើ AWS ដោយផ្ញើសំណើ API រាប់រយដងក្នុងរយៈពេលប្រហែល ៣០នាទី។ ទោះបីសំណើភាគច្រើនត្រូវបានរារាំងក៏ដោយ ពួកគេនៅតែអាចលួចយកព័ត៌មានសម្ងាត់ និងអាន ចម្លង ឬលុបឯកសារក្នុង S3 បាន។ អ្នកស្រាវជ្រាវបានណែនាំឱ្យតាមដានសកម្មភាពមិនប្រក្រតី និងប្តូរព័ត៌មានសម្ងាត់ដែលរងផលប៉ះពាល់។

ការរកឃើញនេះកើតឡើងបន្ទាប់ពី ARTEX AI ដែលជាឧបករណ៍សាកល្បងសុវត្ថិភាពដោយប្រើ AI បង្កើតឡើងនៅចិន ត្រូវបានប្រើក្នុងការវាយប្រហារលើធនាគារកូរ៉េខាងត្បូង និងក្រោយមកបានក្លាយជាកម្មវិធីប្រភពបិទ។ ក្រុមហ៊ុន CrowdStrike ក៏បានភ្ជាប់ ARTEX ទៅនឹងក្រុមហេគឃ័រចិន Vapor Panda ដែលបានកំណត់គោលដៅលើអង្គការជាង ២០០ នៅក្នុងប្រទេសចំនួន ១៤ ក្នុងយុទ្ធនាការចារកម្មតាមអ៊ីនធឺណិត។

បច្ចុប្បន្ន AntiFox នៅតែមាននៅលើ GitHub និងត្រូវបានធ្វើបច្ចុប្បន្នភាពដល់កំណែ 2.0 ដែលកែលម្អការកត់ត្រា និងរាយការណ៍លទ្ធផល។ អ្នកបង្កើតហាមឃាត់ការប្រើប្រាស់ឧបករណ៍នេះលើប្រព័ន្ធជាក់ស្តែង សម្រាប់ការធ្វើតេស្តសុវត្ថិភាពក្នុងពិភពពិត ឬសកម្មភាពបំផ្លិចបំផ្លាញ និងខុសច្បាប់ ប៉ុន្តែមិនបានបញ្ជាក់ពីវិធានការបច្ចេកទេសសម្រាប់ទប់ស្កាត់ការប្រើប្រាស់ខុសលក្ខខណ្ឌទាំងនេះទេ។

https://www.bleepingcomputer.com/news/security/hackers-use-antifox-ai-agents-in-aws-credential-theft-attacks/

ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here