ប្រទេសបារាំងបានចោទប្រកាន់ក្រុមហេគឃ័រ Shahid Kaveh ដែលគាំទ្រដោយរដ្ឋអ៊ីរ៉ង់ ថាជាអ្នកនៅពីក្រោយការវាយប្រហារតាមអ៊ីនធឺណិតលើប្រព័ន្ធទូរទឹកកកនៅផ្សារទំនើប និងទីតាំងលក់រាយជាង ៧០០កន្លែង បានបណ្តាលឱ្យខូចខាតអាហារ និងបង្កឱ្យមានអគ្គិភ័យយ៉ាងហោចណាស់ ១៥ ករណីកាលពីខែតុលា ។
ហេគឃ័របានចូលគ្រប់គ្រងឧបករណ៍បញ្ជាប្រព័ន្ធទូរទឹកកក Danfoss និងកែប្រែការកំណត់សីតុណ្ហភាព បណ្តាលឱ្យខូចខាតអាហាររាប់សិបលានអឺរ៉ូ និងមានអគ្គិភ័យយ៉ាងហោចណាស់ ១៥ ករណី។ ការស៊ើបអង្កេតក៏បានរកឃើញការវាយប្រហារលើឧបករណ៍ឧស្សាហកម្ម Schneider Electric ផងដែរ។ អាជ្ញាធរបារាំងបានកំណត់ថា ក្រុម Shahid Kaveh មានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) និងប្រើឈ្មោះផ្សេងៗលើអ៊ីនធឺណិត។ ក្រុមនេះក៏ធ្លាប់អះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើប្រព័ន្ធឧស្សាហកម្ម និងឧបករណ៍ទូរទឹកកករបស់អ៊ីស្រាអែល និងអាមេរិកកាលពីខែមីនា និងមេសា ឆ្នាំ២០២៦ ផងដែរ។
រដ្ឋាភិបាលបារាំងនឹងកោះហៅឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ដើម្បីថ្កោលទោសការវាយប្រហារ និងស្នើឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មថ្មីលើបុគ្គល និងអង្គការអ៊ីរ៉ង់ដែលពាក់ព័ន្ធនឹងសកម្មភាពវាយប្រហារតាមអ៊ីនធឺណិត។
ក្រុមនេះក៏ធ្លាប់អះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើប្រព័ន្ធឧស្សាហកម្ម និងឧបករណ៍ទូរទឹកកករបស់អ៊ីស្រាអែល និងអាមេរិកកាលពីខែមីនា និងមេសា ឆ្នាំ២០២៦ ផងដែរ។
ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦










