ក្រុមហ៊ុន Binance បានបដិសេធការអះអាងអំពីការលួចទិន្នន័យអ្នកប្រើប្រាស់ចំនួន ៣៣៥ លាននាក់ បន្ទាប់ពីជនល្មើសដែលប្រើឈ្មោះ ShinyHunters បានប្រកាសលក់ទិន្នន័យទាំងនោះក្នុងតម្លៃ ៩០០,០០០ ដុល្លារ។
ទិន្នន័យដែលជនល្មើសអះអាងថា បានលួចរួមមាន ឯកសារ KYC ពាក្យសម្ងាត់ សោឯកជនកាបូបគ្រីបតូ ប្រវត្តិប្រតិបត្តិការ អ៊ីមែល និងលេខទូរស័ព្ទ។ ទោះជាយ៉ាងណា Binance បញ្ជាក់ថា មិនមានភស្តុតាងបង្ហាញពីការរំលោភបំពានប្រព័ន្ធរបស់ខ្លួនទេ ហើយការអះអាងនេះអាចជាការបោកប្រាស់។ ក្រុមហ៊ុនក៏បានណែនាំអតិថិជន កុំចែករំលែកពាក្យសម្ងាត់ លេខកូដ 2FA, Seed Phrase និង Private Key ព្រមទាំងប្រុងប្រយ័ត្នចំពោះការបោកប្រាស់ Phishing។

ករណីនេះកើតឡើងបន្ទាប់ពី Binance បានបញ្ជាក់ពីការលួចរូបិយប័ណ្ណគ្រីបតូប្រមាណ ៦.៣៤ ពាន់លានដុល្លារ ដោយក្រុមហេគឃ័រកូរ៉េខាងជើង TraderTraitor តាមរយៈការបោកបញ្ឆោតបុគ្គលិកឱ្យដំឡើងមេរោគក្នុងការសម្ភាសការងារក្លែងក្លាយ។
ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦










