ព័ត៌មាន និងដំណឹងថ្មីៗ
ជនជាតិប៉ាឡេស្ទីន២៩នាក់ស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
ហ្កាហ្សា៖ ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់២៩នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សាកាលពីថ្ងៃអាទិត្យ នេះបើតាមក្រុមការពារជនស៊ីវិលនៅតំបន់ហ្កាហ្សា។
លោក ម៉ាហម៉ូដ ប៉ាសាល អ្នកនាំពាក្យក្រុមការពារជនស៊ីវិលបានប្រាប់អ្នកយកព័ត៌មានថា នៅកណ្តាលទីក្រុងហ្កាហ្សាមានមនុស្ស១០នាក់ត្រូវបានសម្លាប់ និងមួយចំនួនទៀតរងរបួសដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើលំនៅដ្ឋានក្នុងជំរំជនភៀសខ្លួនណឺសៀរ៉ាត។
លោក ប៉ាសាល និយាយថា ភាគខាងត្បូងទីក្រុងហ្កាហ្សា ស្រ្តីជនជាតិប៉ាឡេស្ទីនម្នាក់ត្រូវបានសម្លាប់ និង៤នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលទៅលើតង់របស់ជនភៀសខ្លួនក្នុងទីក្រុង ខានយូនីស និង៤នាក់ផ្សេងទៀតត្រូវបានសម្លាប់ក្នុងការវាយប្រហារ២ដាច់ដោយឡែកពីគ្នារបស់អ៊ីស្រាអែលទៅលើទីក្រុងនេះ។ ជនជាតិប៉ាឡេស្ទីនម្នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយកាំភ្លើងធំរបស់អ៊ីស្រាអែលក្នុងទីក្រុងរ៉ាហ្វាហ និង៥នាក់ផ្សេងទៀតត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលក្នុងទីក្រុងដែលជាកន្លែងក្រុមគ្រូពេទ្យ និងក្រុមការពារជនស៊ីវិលបានចូលទៅដល់តិចតួចបំផុត។
លោក ប៉ាសាល បាននិយាយថា ក្រៅពីនេះ មានមនុស្ស៨នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលចំនួន២ដាច់ដោយឡែកពីគ្នាទៅលើកន្លែងជួបជុំគ្នារបស់ជនជាតិប៉ាឡេស្ទីននៅក្នុងសង្កាត់អាល ថាហ្វហ្វាហ និងអាល...
សកម្មភាព
ពិធីបំពាក់គ្រឿងឥស្សរិយយស និងពិសាអាហារសាមគ្គី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
នៅព្រឹកថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ៩...
ព័ត៌មានអន្តរជាតិ
ជនជាតិប៉ាឡេស្ទីន២៩នាក់ស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
ហ្កាហ្សា៖ ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់២៩នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សាកាលពីថ្ងៃអាទិត្យ នេះបើតាមក្រុមការពារជនស៊ីវិលនៅតំបន់ហ្កាហ្សា។
លោក ម៉ាហម៉ូដ...
ទាហានអ៊ីស្រាអែលម្នាក់ស្លាប់ និង៣នាក់របួសធ្ងន់ក្នុងការវាយប្រហារនៅហ្កាហ្សា
ប្រទេសអ៊ីស្រាអែល៖ កងទ័ពការពារជាតិអ៊ីស្រាអែល (IDF) បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា...
ភេរវករ៤នាក់ត្រូវបានសម្លាប់នៅភាគពាយព្យប្រទេសប៉ាគីស្ថាន
ប្រទេសប៉ាគីស្ថាន៖ យោធាបាននិយាយកាលពីថ្ងៃសុក្រថា ពួកភេរវករ៤នាក់ត្រូវបានសម្លាប់ក្នុងពេលប្រតិបត្តិការរួមគ្នារបស់កងកម្លាំងសន្តិសុខ និងភ្នាក់ងារអនុវត្តច្បាប់នៅខេត្តខាយប័រផាកថុនវ៉ា...