Sunday, December 14, 2025

ព័ត៌មាន និងដំណឹងថ្មីៗ

ស្លាប់៦នាក់ របួស៦នាក់ក្នុងការវាយប្រហារនៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន

0
ប្រទេសប៉ាគីស្ថាន៖ មន្ត្រីសន្តិសុខ​៦នាក់ត្រូវបានសម្លាប់ និង៦នាក់រងរបួសបន្ទាប់ពីក្រុមសកម្មប្រយុទ្ធបានវាយប្រហារមកលើកងកម្លាំងសន្តិសុខ នៅខេត្តខាយប័រផាកថុនវ៉ាភាគពាយ័ព្យប្រទេសប៉ាគីស្ថានកាលពីថ្ងៃចន្ទ នេះបើតាមប្រភពសន្តិសុខនិយាយនៅថ្ងៃអង្គារ។ ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រមាណ១:៣០នាទីម៉ោងក្នុងស្រុក ថ្ងៃចន្ទ នៅពេលដែលក្រុមសកម្មប្រយុទ្ធបានបើកការបាញ់ប្រហារទៅលើកងកម្លាំងយោធានៅក្នុងស្រុកគូរ៉ាម នេះបើតាមប្រភពប្រាប់អ្នកយកព័ត៌មានក្នុងលក្ខខណ្ឌអានមិក។ កម្លាំងសន្តិសុខបានបាញ់តបតវិញ ហើយការបាញ់គ្នាបានបន្តរហូតដល់ម៉ោង៧:៥០នាទីល្ងាច។ សាកសពកងកម្លាំងសន្តិសុខដែលស្លាប់មិនទាន់បានយកចេញពីកន្លែងកើតហេតុនៅឡើយទេ ដោយសារតែការប៉ះទង្គិចគ្នាកាន់តែខ្លាំងឡើង ហើយងងឹត។ មន្ត្រីដែលរបួស៦នាក់ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព និងបញ្ជូនទៅមន្ទីពេទ្យក្បែរនោះ។ ប្រភពបានបន្ថែមថា កងទ័ពព្រំដែនចំនួន២ក្រុមត្រូវបានបញ្ចូនទៅគាំទ្រទាហានដែលគេដាក់ឲ្យឈជើង ចំណែកឯកាំភ្លើងធំត្រូវបានបាញ់ទៅលើចំនុចដែលគេសង្ស័យថាជាទីតាំងរបស់ពួកសកម្មប្រយុទ្ធ។ ប្រភពបានបន្ថែមថា របាយការណ៍បឋមបានបង្ហាញថា ពួកសកម្មប្រយុទ្ធ២នាក់ត្រូវបានសម្លាប់ និង២នាក់ផ្សេងទៀតរងរបួស បើទោះបីជាមិនទាន់រកឃើញសាកសពឬពួកសកម្មប្រយុទ្ធដែលរងរបួសនៅឡើយក៏ដោយ។ ប្រភពបានបន្ថែមថា ចាស់ទំក្នុងស្រុកបានធ្វើដំណើរទៅកន្លែងកើតហេតុដើម្បីជួយយកសាកសពទាហានចេញ៕  

សកម្មភាព

ព័ត៌មានអន្តរជាតិ

ស្លាប់៦នាក់ របួស៦នាក់ក្នុងការវាយប្រហារនៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន

ប្រទេសប៉ាគីស្ថាន៖ មន្ត្រីសន្តិសុខ​៦នាក់ត្រូវបានសម្លាប់ និង៦នាក់រងរបួសបន្ទាប់ពីក្រុមសកម្មប្រយុទ្ធបានវាយប្រហារមកលើកងកម្លាំងសន្តិសុខ នៅខេត្តខាយប័រផាកថុនវ៉ាភាគពាយ័ព្យប្រទេសប៉ាគីស្ថានកាលពីថ្ងៃចន្ទ...

ចាប់ខ្លួនពួកសកម្មប្រយុទ្ធ១២នាក់ក្នុងខេត្តផុនចាប រឹបអូសបានគ្រឿងផ្ទុះ

ប្រទេសប៉ាគីស្ថាន៖ នាយកដ្ឋានប្រឆាំងភេរវកម្ម (CTD) របស់ប៉ាគីស្ថាន...

ស្លាប់ភេរវករ១២នាក់ក្នុងការបាញ់ប្រហារគ្នានៅភាគនិរតីប៉ាគីស្ថាន

ប្រទេសប៉ាគីស្ថាន៖ កងទ័ពប៉ាគីស្ថានបាននិយាយនៅថ្ងៃអាទិត្យថា ភេរវករ១២នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការរក្សាសន្តិសុខនៅខេត្តភាគនិរតី ប៉ាឡូជីស្ថាន។ អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា...

ព័ត៌មានសុវត្ថិភាពព័ត៌មានវិទ្យា

ACU

client-image

អង្គភាពផ្សេងៗ