Monday, May 25, 2026

ព័ត៌មាន និងដំណឹងថ្មីៗ

ភេរវករ២២នាក់ស្លាប់ក្នុងប្រតិបត្តិការយោធានៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន

0
ប្រទេសប៉ាគីស្ថាន៖ កម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ភេរវករ២២នាក់ក្នុងអំឡុងប្រតិបត្តិការដែលផ្អែកលើព័ត៌មានស៊ើបការណ៍ នៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន នេះបើតាមយោធានិយាយកាលពីថ្ងៃអង្គារ។ អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាស្ថាប័នផ្សព្វផ្សាយព័ត៌មានរបស់យោធាប៉ាគីស្ថានបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា ប្រតិបត្តិការនេះគឺត្រូវបានធ្វើឡើងនៅថ្ងៃទី១៧ ខែឧសភា ក្នុងតំបន់ស្ហេវ៉ា នៅស្រុកណ័ស វ៉ារ៉ីស្ថាន បន្ទាប់ពីទទួលបានរបាយការណ៍ស្តីពីវត្តមានរបស់ក្រុមភេរវករ។ សេចក្តីថ្លែងការណ៍មានខ្លឹមសារថា អំឡុង​ពេល​មាន​ការ​បាញ់គ្នា​យ៉ាង​ខ្លាំងក្លា​ក្នុង​រយៈពេល​២៤​ម៉ោង​កន្លង​មក​នេះ​ កងទ័ពបានចូលទៅដល់ទីតាំងរបស់ក្រុមភេរវករ និងបានសម្លាប់សមាជិករបស់ពួកគេ២២នាក់។ អាវុធ និងគ្រាប់រំសេវជាច្រើនត្រូវបានរឹបអូសពីក្រុមភេរវករដែលត្រូវបានសម្លាប់ ពួកគេធ្លាប់មានជាប់ពាក់ព័ន្ធនឹងការវាយប្រហារជាច្រើននៅក្នុងតំបន់ នេះបើតាមប្រភព ISPR។ ខាងយោធាបានបញ្ជាក់ថា ពួកភេរវករបានប្រើប្រាស់ប្រជាជនក្នុងស្រុកជាខែលការពារដើម្បីធានាឲ្យមានការឆ្លងកាត់ដោយសុវត្ថិភាព ហើយយោធាក៏បានចាត់ទុកសកម្មភាពនេះជារឿងគួរឲ្យថ្កោលទោស។  សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា ប្រតិបត្តិការសម្អាតគឺកំពុងបន្តនៅក្នុងតំបន់ដើម្បីកម្ចាត់ពួកភេរវករដែលនៅសេសសល់៕ ប្រភព...

សកម្មភាព

ព័ត៌មានអន្តរជាតិ

ភេរវករ២២នាក់ស្លាប់ក្នុងប្រតិបត្តិការយោធានៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន

ប្រទេសប៉ាគីស្ថាន៖ កម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ភេរវករ២២នាក់ក្នុងអំឡុងប្រតិបត្តិការដែលផ្អែកលើព័ត៌មានស៊ើបការណ៍ នៅខេត្តខាយប័រ ផាកថុនវ៉ា...

មនុស្ស៧១នាក់ត្រូវបានចាប់ខ្លួនក្នុងប្រតិបិត្តការនៅតួកគី

ប្រទេសតួកគី៖ ក្រសួងមហាផ្ទៃបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភាថា...

ភេរវករ៤នាក់ស្លាប់ក្នុងប្រតិបត្តិការនៅក្នុងប្រទេសប៉ាគីស្ថាន

ប្រទេសប៉ាគីស្ថាន៖ ប្រភពសន្តិសុខបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា...

ព័ត៌មានសុវត្ថិភាពព័ត៌មានវិទ្យា

ACU

client-image

អង្គភាពផ្សេងៗ