Saturday, August 1, 2026

ស្លាប់មន្ត្រីសន្តិសុខកេនយ៉ា ៥នាក់ក្នុងការវាយឆ្មក់របស់ពួកអាល់ស្ហាបាប 

0

ប្រទេសកេនយ៉ា៖ មន្ត្រីសន្តិសុខកេនយ៉ា ៥នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារ ទី២៨ ខែកក្កដា ក្នុងការវាយប្រហារដោយពួកសកម្មប្រយុទ្ធអាល់ ស្ហាបាប នៅក្នុងតំបន់ម៉េនដឺរ៉ា(Mandera) ជិតព្រំដែនជាមួយប្រទេសសូម៉ាលី។

ប៉ូលិសបានឲ្យដឹងថា ការវាយប្រហារបានកើតឡើងនៅក្នុងតំបន់ អែល រ៉ាមូ (El-Raamo) នៃតំបន់កូតថូឡូ(Kutulo) នៅតាមបណ្តោយផ្លូវសំខាន់អាឡុងហ្គូ(Alungu) ខណៈពេលរថយន្តរបស់កងសន្តិសុខបានបើកបុកគ្រឿងផ្ទុះកែច្នៃ (IED) មុនពេលរងការបាញ់ប្រហារយ៉ាងខ្លាំងពីក្រុមសកម្មប្រយុទ្ធ។ មន្ត្រីចំនួន ៤នាក់មកពីអង្គភាពប្រតិបត្តិការពិសេស និងប៉ូលិសបម្រុងជាតិម្នាក់ ​បានស្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នោះ។

ក្រុមកម្លាំងជំនួយដែលត្រូវបានបញ្ជូនទៅជួយអន្តរាគមន៍ បានពន្យារពេលទៅដល់កន្លែងកើតហេតុ បន្ទាប់ពីរថយន្តការពារគ្រាប់របស់ពួកគេបានបុកគ្រឿងផ្ទុះកែច្នៃ (IED) មួយគ្រាប់ទៀត និងត្រូវបានបំផ្លាញ។ ក្រុម​នេះក៏បាន​រង​ការវាយឆ្មក់ផងដែរ ប៉ុន្តែ​បាន​​គេច​ផុតដោយ​មិន​មានស្លាប់ ឬ​រង​របួស​បន្ថែម​ឡើយ។

សូមបញ្ជាក់ផងដែរថា ភ្នាក់ងារសន្តិសុខបានបើកប្រតិបត្តិការស៊ើបអង្កេតពេញលេញលើហេតុការណ៍នេះ និងបានដាក់ពង្រាយកងសន្តិសុខបន្ថែម ដើម្បីពង្រឹងសន្តិសុខក្នុងតំបន់ និងតាមប្រមាញ់ក្រុមសកម្មប្រយុទ្ធដែលបានរត់គេចខ្លួន៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here