លោកនាយករដ្ឋមន្ត្រី យេម៉ែន ស្ហាយ៉ា ហ្ស៊ីនដានី (Shaya Zindani) បានថ្កោលទោសចំពោះការវាយប្រហារជាបន្តបន្តាប់របស់ក្រុមហ៊ូធី ទៅលើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម និងបានអំពាវនាវឲ្យសហគមន៍អន្តរជាតិចាត់វិធានការតឹងរឹងជាងមុនដើម្បីធានាសន្តិសុខផ្លូវដឹកជញ្ជូនតាមសមុទ្រ ។ លោកបានគូសបញ្ជាក់ថា ការវាយប្រហារទាំងនេះស្របគ្នាជាមួយរបៀបវារៈរបស់ប្រទេស
អ៊ីរ៉ង់ ដែលបានគំរាមកំហែងដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក និងសុវត្ថិភាពនៃការធ្វើនាវាចរណ៍អន្តរជាតិ។ លោក ហ្ស៊ីនដានី បានសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិត្រូវរួមគ្នាចាត់វិធានការប្រឆាំងនឹងសកម្មភាពរបស់ក្រុមហ៊ូធី ដែលលោកអះអាងថាកំពុងបង្កអស្ថិរភាពក្នុងតំបន់។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងការពារជាតិយ៉េមែន ក៏បានអះអាងជាថ្មីពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងក្រុមឧទ្ទាមហ៊ូធី ដោយលើកឡើងថា សកម្មភាពរបស់ក្រុមនេះបង្កឱ្យមានវដ្តនៃអំពើហិង្សា ដែលបំផ្លាញកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាព។ ស្ថានការណ៍បានកាន់តែតានតឹងឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការវាយប្រហាររបស់ក្រុមហ៊ូធីលើនាវាដឹកប្រេងរបស់អារ៉ាប៊ីសាអូឌីត និងការបាញ់ទម្លាក់យន្តហោះដ្រូនរបស់អារ៉ាប៊ីសាអូឌីត៕
ប្រភព indiagazette ចុះផ្សាយឡើងវិញថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦(ភេរវកម្មវាយប្រហារ)










