Saturday, November 7, 2026

រកឃើញសាកសពជាង ៣០នាក់បន្ទាប់ពីប៉ូលិសបង្ក្រាបក្រុមចោរប្លន់ 

0

ប្រទេសនីហ្សេរីយ៉ា៖ ប៉ូលិសបាននិយាយកាលពីថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិកាថា សាកសពជាង ៣០នាក់ ដែលគេសង្ស័យថាជាសមាជិកក្រុមចោរប្លន់ ត្រូវបានរកឃើញ ប៉ុន្មានថ្ងៃក្រោយពីកងកម្លាំងសន្តិសុខនីហ្សេរីយ៉ាបានបង្ក្រាបការវាយប្រហារមួយនៅទីប្រជុំជន Bukkuyum ក្នុងរដ្ឋហ្សាមហ្រ្វា (Zamfara) ភាគពាយ័ព្យប្រទេសនីហ្សេរីយ៉ា ។

លោកយ៉ា ហ្ស៊ីដ អាប៊ុបាការ (Yazid Abubakar) អ្នកនាំពាក្យប៉ូលិសរដ្ឋហ្សាមហ្វារ៉ា (Zamfara) បានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទថា ក្រុមចោរប្លន់ដែលសង្ស័យថាបានប៉ុនប៉ងវាយប្រហារទីប្រជុំជនប៊ូកូយុំ (Bukkuyum) ក្នុងតំបន់រដ្ឋាភិបាលប៊ូកូយុំ បានប្រឈមមុខគ្នាដោយអាវុធជាមួយកងកម្លាំងសន្តិសុខកាលពីថ្ងៃទី២៨ ខែតុលា។ លោកបានបន្ថែមថា អ្នកវាយប្រហារភាគច្រើនបានរត់គេចចេញពីកន្លែងកើតហេតុទាំងមានរបួសដោយសារគ្រាប់កាំភ្លើង។

លោក អាប៊ុបាការ បាននិយាយថា ប៉ុន្មានថ្ងៃក្រោយមក សាកសពជាង ៣០នាក់ត្រូវបានរកឃើញនៅរាយប៉ាយនៅតាមវាលស្រែ ហើយត្រូវបានកងកម្លាំងសន្តិសុខ និងអ្នកស្រុកប្រមូល។ លោកបានបន្ថែមថា “សាកសពទាំងនោះត្រូវបានគេជឿជាក់ថា ជាសាកសពរបស់ក្រុមចោរដែលបានរត់គេចខ្លួន ដោយសារតែប្រភេទអាវុធរបស់កងកម្លាំងសន្តិសុខមានប្រៀបជាង”។

មន្ត្រីប៉ូលិសរូបនេះបានឲ្យដឹងថា ប្រតិបត្តិការសន្តិសុខកំពុងបន្តដំណើរការនៅក្នុងតំបន់ប្រជុំជនប៊ូកូយុំ ដើម្បីបោសសម្អាតក្រុមប្រដាប់អាវុធដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់នេះ។ កាលពីខែកុម្ភៈ ក្រុមប្រដាប់អាវុធដែលជិះម៉ូតូជាង ១៥០គ្រឿងបានសម្រុកចូលវាយប្រហារសហគមន៍មួយក្នុងតំបន់ប៊ូកូយុំ ដោយបានបាញ់ប្រហារដោយមិនរើសមុខទៅលើប្រជាពលរដ្ឋ និងដុតបំផ្លាញអគារនានា។ ការវាយប្រហារនេះបានបណ្តាលឱ្យមនុស្សយ៉ាងតិច ៥០នាក់ស្លាប់ ខណៈដែលស្ត្រី និងក្មេងៗជាច្រើននាក់ត្រូវបានចាប់ជំរិត។អំពើចោរប្រដាប់អាវុធ និងការចាប់ជំរិតមនុស្សនៅតែជាបញ្ហាដែលកើតឡើងជាបន្តបន្ទាប់នៅតំបន់ភាគពាយ័ព្យប្រទេសនីហ្សេរីយ៉ា៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here