ភាពងាយរងគ្រោះ Zero-day នៅក្នុងកម្មវិធី Desktop Window Manager អាចឱ្យអ្នកវាយប្រហារមានសិទ្ធិជាអ្នកគ្រប់គ្រង

0

ថ្មីៗនេះ ក្រុមហ៊ុនសន្តិសុខ Kaspersky ព្រមានពីភាពងាយរងគ្រោះ zero-day ដ៏សំខាន់មួយដែលរកឃើញដោយអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុននេះនៅក្នុងកម្មវិធីគ្រប់គ្រងDesktop Window Manager (DWM)។ បញ្ហាថ្មីនេះត្រូវគេបញ្ជូនទៅក្រុមហ៊ុន Microsoft និងត្រូវបានចាត់ថ្នាក់មានលេខកូដ CVE-2021-28310 ។

គេរកឃើញគុណវិបត្តិនេះនៅក្នុង DWM (Desktop Window Manager)។ យោងតាមការបញ្ជាក់ពីរបាយការណ៍បានបង្ហាញឲ្យឃើញថា ការកេងប្រវ័ញ្ចនេះត្រូវអ្នកគម្រាមកំហែងជាច្រើនប្រើប្រាស់ដើម្បីអនុវត្តកូដបំពានលើឧបករណ៍របស់ជនរងគ្រោះ។

សូមបញ្ជាក់ផងដែរថា Desktop Window Manager (DWM) គឺជាសមាសធាតុសំខាន់នៃ Windows ដែលទទួលខុសត្រូវចំពោះការបង្ហាញ windows ដែលប្រើប្រព័ន្ធប្រតិបត្តិការ។ ក្រុមហ៊ុន Microsoft បានចេញផ្សាយការធ្វើបច្ចុប្បន្នភាពសុវត្ថិភាព និងបំណះដើម្បីដោះស្រាយកំហុសរបស់ Windows 10 ជាច្រើនVersion។ ដូច្នេះហើយ អ្នកប្រើប្រាស់ចាំបាច់ត្រូវដំឡើងវាឱ្យបានឆាប់ដើម្បីការពារ និងទប់ស្កាត់ទៅនឹងការវាយប្រហារលើចំណុចងាយរងគ្រោះទាំងនោះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here