នៅថ្ងៃទី 4 ខែឧសភានេះ ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពរបស់ក្រុមហ៊ុន Microsoft បានរកឃើញនូវចន្លោះប្រហោងចំនួន 25 ដ៏គ្រោះថ្នាក់នៅលើឧបករណ៍ជាច្រើនដែលអាចភ្ជាប់ទៅកាន់អ៊ីនធឺរណិត (IoT) ដែលហេគឃ័រអាចធ្វើការប្រតិបត្តិកូដមេរោគពីចម្ងាយបាន។ ឧបករណ៍ឆ្លាតវៃ (IoT) ទាំងអស់នេះភាគច្រើនប្រើប្រាស់ខ្លាំងនៅក្នុងផ្នែកឧស្សាហកម្ម វេជ្ជសាស្ត្រ និងក្រុមហ៊ុនសាជីវកម្មជាច្រើនទៀត។
ឧបករណ៍ដែលមានចន្លោះប្រហោងដ៏គ្រោះថ្នាក់នេះមាន៖
- Amazon FreeRTOS, Version 4.1
- Apache Nuttx OS, Version 1.0
- ARM CMSIS-RTOS2, versions មុនរហូតដល់1.3
- ARM Mbed OS, Version 3.0
- ARM mbed-uallaoc, Version 3.0
- Cesanta Software Mongoose OS, v17.0
- eCosCentric eCosPro RTOS, Versions 0.1 រហូតដល់ 4.5.3
- Google Cloud IoT Device SDK, Version 0.2
- Linux Zephyr RTOS, versions មុនរហូតដល់4.0
- MediaTek LinkIt SDK, versions មុនរហូតដល់6.1
- Micrium OS, Versions 10.1 និង version មុន
- Micrium uCOS II/uCOS III Versions 39.0 និង version មុន
- NXP MCUXpresso SDK, versions មុនរហូតដល់8.2
- NXP MQX, Versions 1 និង version មុន
- Redhat newlib, versions មុនរហូតដល់0.0
- RIOT OS, Version 01.1
- Samsung Tizen RT RTOS, versions 0.GBB
- TencentOS-tiny, Version 1.0
- Texas Instruments CC32XX, versions មុនរហូតដល់40.00.07
- Texas Instruments SimpleLink MSP432E4XX
- Texas Instruments SimpleLink-CC13XX, versions មុនរហូតដល់40.00
- Texas Instruments SimpleLink-CC26XX, versions មុនរហូតដល់40.00
- Texas Instruments SimpleLink-CC32XX, versions មុនរហូតដល់10.03
- Uclibc-NG, versions មុនរហូតដល់0.36
- Windriver VxWorks, version មុនរហូតដល់0
ក្រុមអ្នកស្រាវជ្រាវផ្តល់អនុសាស្ត្រអោយអ្នកប្រើប្រាស់៖
- សូមធ្វើការអាប់ដេតជាប្រចាំ
- សូមចងចាំថា ឧបករណ៍ IoT ទាំងអស់នេះគឺមិនអាចបញ្ជាពីចម្ងាយបានទេប្រសិនបើមិនមានអ៊ីនធឺរណិត
- សូមកាត់បន្ថយសមត្ថភាពនៃការគ្រប់គ្រងនៃឧបករណ៍ IoT ទាំងអស់នេះ
- សូមប្រើប្រាស់នូវមធ្យោបាយសុវត្ថិភាពដូចជា VPNs ជាដើម