បច្ចេកវិទ្យា Li-Fi: ប្រព័ន្ធអ៊ីនធើណិតអាចប្រើប្រាស់នូវរលកសញ្ញាពន្លឺរបស់អំពូល LED ដែលមានសក្តានុពល និងសុវត្ថិភាពជាងការប្រើប្រាស់ប្រព័ន្ធ Wi-Fi

0

ប្រព័ន្ធ Wi-Fi Networks គឺពឹងផ្អែកទៅលើរលកសញ្ញានៃវិទ្យុ (Radio Waves) ដែលកំពុងតែមានការកកស្ទះសឹងតែគ្រប់ពេលវេលា ហើយវាមិនអាចត្រូវបានប្រើប្រាស់នៅគ្រប់ទីកន្លែងបាននោះទេ ដូច្នេះក្រុមអ្នកស្រាវជ្រាវជាច្រើននាក់ និងក្រុមហ៊ុនបច្ចេកវិទ្យជាច្រើនកំពុងតែផ្តោតទៅលើរលកសញ្ញាចេញពីពន្លឺ (Light Wave) និងចំហាយកម្តៅរបស់អំពូល LEDs ដែលអាចធ្វើការទាញយក (Stream) ទិន្នន័យ និងភ្ជាប់ទំនាក់ទំនងពីអ្នកប្រើប្រាស់ទៅកាន់អ៊ីនធើណិតបានផងដែរ។ បច្ចេកទេសនេះត្រូវបានគេហៅឈ្មោះថា Li-Fi Technology ដែលបានប្រើប្រាស់ជាចំនែកមួយនៃប្រព័ន្ធ Wireless ដែលមានប្រសិទ្ធិភាព និងសក្តានុពលខ្លាំងជាងការប្រើប្រាស់នូវប្រព័ន្ធ​ Wi-Fi ប៉ុន្តែអ្នកប្រើប្រាស់ត្រូវការនូវ USB Drive ពិសេសមួយដើម្បីប្រើប្រាស់បច្ចេកវិទ្យានេះបាន។ រលកសញ្ញាពន្លឺ (Light Waves) មិនអាចឆ្លងកាត់ជញ្ជាំងដូចរលកសញ្ញាវិទ្យុ (Radio Waves) នោះទេ គ្រាន់តែរលកសញ្ញាពន្លឺនេះមានសុវត្ថិភាពជាង។ លោក Bob Heile បានបញ្ជាក់ថា ក្រុមអ្នកបច្ចេកទេសធំជាងគេលើលោក IEEE បានធ្វើគំនូសព្រាងនៃស្តង់ដារការប្រើប្រាស់នូវបច្ចេកវិទ្យា Li-Fi ឱ្យបានចប់រួចរាល់នៅដំណាច់ឆ្នាំនេះសម្រាប់ក្រុមហ៊ុនជាច្រើនដែលចង់ប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីនេះ។

ជំហានទី ១៖ ធ្វើការតម្លើងនូវអំពូល LEDs សម្រាប់ប្រើប្រាស់នូវបច្ចេកវិទ្យា Li-Fi ដើម្បីធ្វើការទាញយក (Stream) ទិន្នន័យតាមរយៈពន្លឺដែលមានល្បឿនកម្រិតអាំងតង់ស៊ីតេលឿនជាងភ្នែករបស់មនុស្សមើលឃើញ។

ជំហានទី ២៖ ប្រើប្រាស់នូវ USB Drive មួយដើម្បីបម្រើការងារជាអ្នកទទួល និងអ្នកបញ្ជូននូវរលកសញ្ញាចេញពីអំពូល LEDs និងធ្វើការ Uploads ទិន្នន័យចេញពីកុំព្យូទ័រ ឬទូរស័ព្ទដែលបានតភ្ជាប់។

ជំហានទី ៣៖ ការកំណត់ Privacy (ឯកជនភាព) ដោយសារតែរលកសញ្ញាពន្លឺមានលក្ខណៈខុសពីរលកសញ្ញាវិទ្យុដូចនេះវាមិនអាចធ្វើការឆ្លងកាត់ជញ្ជាំងបាននោះទេ។ ប្រព័ន្ធ Li-Fi មិនអាចមានគោលបំណងក្នុងការប្រើប្រាស់បានគ្រប់យ៉ាងដូចប្រព័ន្ធ Wi-Fi នោះទេ គ្រាន់តែវាមានសុវត្ថិភាពខ្លាំងជាង។

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here