ទិន្នន័យ Database នៃអាសយដ្ឋានអ៊ីម៉ែលចំនួន 1.4 ពាន់លាន Records ដែលមានឈ្មោះពិត, IP Addresses និង Physical Address ត្រូវបានគេទម្លាយនៅក្នុងបណ្តាញណេតវើកបែកធ្លាយទិន្នន័យ (Data Breach) ដ៏ធំបំផុតនៅក្នុងឆ្នាំនេះ។
Spammer’s Entire Operation Exposed
ទិន្នន័យ Database នេះបង្ហាញអំពីព័ត៌មាននៃប្រតិបត្តិការជាច្រើនរបសក្រុមហ៊ុនមួយដែលក្នុងនោះមានទិន្នន័យសរុបដល់ទៅ 1.4 ពាន់លាន Records របស់អ្នកប្រើប្រាស់ដូចជាឈ្មោះពិតប្រាកដ អ៊ីម៉ែល (Email Address), IP Address និង Physical Address ហើយទិន្នន័យទាំងអស់នេះត្រូវបានគេជឿជាក់ថាបានទម្លាយដោយបុគ្គលិកដែលបានធ្វើការនៅក្នុង Spam Organization មួយដែលមានឈ្មោះថា River City Media (RCM) ។
តើអង្គការ Spam Organization នេះរកផលប្រយោជន៍បានតាមរបៀបណា? អត្ថបទបែកធ្លាយមួយបង្ហាញថា ក្នុងមួយថ្ងៃសកម្មភាពនៃ RCM បានបញ្ជូនអ៊ីម៉ែលចំនួន 18 លានទៅកាន់អ្នកប្រើប្រាស់ Gmail និង 15 លានទៀតទៅកាន់អ្នកប្រើប្រាស់ AOL ហើយវាអាចរកប្រាក់ចំណូលបានរហូតដល់ទៅ 36000 ដុល្លារ។
Illegal Hacking Techniques Used by RCM
ក្រុមហ៊ុនមួយនេបានបង្កើតនូវបច្ចេកទេសក្នុងការហេគដែលល្មើសច្បាប់ជាច្រើនដែលមានគោលដៅក្នុងការវាយប្រហារទៅលើអ្នកប្រើប្រាស់នៅក្នុងចំនួនយ៉ាងច្រើនតាមតែអាចធ្វើទៅបាន។ វិធីមួយនៅក្នុងចំណោមបច្ចេកទេសនៃការហេគជាច្រើនដែលត្រូវបានបង្ហាញដោយក្រុមអ្នកស្រាវជ្រាវនោះគឺ Slowloris Attacks ដែលជាវិធីសាស្រ្តមួយក្នុងការវាយប្រហារទៅកាន់ Web Server ឱ្យជាប់គាំងជាជាងការបំផ្លាញទិន្នន័យ៕