សកម្មប្រយុទ្ធ ISIS ចំនួន៤នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសមួយកាលពីថ្ងៃអាទិត្យដែលធ្វើឡើងដោយយន្តហោះចម្បាំងរបស់សម្ព័ន្ធមិត្តចម្រុះពិភពលោកដឹកនាំដោយសហរដ្ឋអាមេរិកនៅខេត្ត Kirkuk។
ឧត្តមសេនីយត្រី Fattah Mahmoud មេបញ្ជាការប៉ូលិស Hawija បាននិយាយថាការវាយប្រហារតាមផ្លូវអាកាសបានធ្វើឡើងនៅកន្លែងលាក់ខ្លួនរបស់ក្រុម ISIS នៅជុំវិញទីក្រុង Hawija ភាគនិរតីខេត្ត Kirkuk។
លោក Mahmoud បានបន្ថែមថាព័ត៌មានអំពីការខូចខាតខាងសម្ភារៈនៅកន្លែងលាក់ខ្លួនរបស់ក្រុម ISIS គឺមិនទាន់ត្រូវបានគេដឹងនៅឡើយទេ។
គួររំលឹកថាកាលពីព្រឹកថ្ងៃសៅរ៍កន្លងទៅនេះឧទ្ធម្ភាគចក្របានវាយប្រហាររបស់អ៊ីរ៉ាក់បានទម្លាក់គ្រាប់បែកលើទីតាំងរបស់ពួក ISIS នៅជុំវិញទីក្រុង Hawija និងបានសម្លាប់ក្រុមសកម្មប្រយុទ្ធយ៉ាងតិច២នាក់។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី៣ ខែមករា ឆ្នាំ២០២១