ព័ត៌មាន និងដំណឹងថ្មីៗ
ស្លាប់៧នាក់ដោយសារការផ្ទុះគ្រាប់បែកនៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន
ប្រទេសប៉ាគីស្ថាន៖ មនុស្ស៧នាក់ក្នុងនោះមានប៉ូលិស២នាក់បានស្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀតរងរបួសនៅក្នុងការបំផ្ទុះគ្រាប់លើរថយន្តប៉ូលិសមួយគ្រឿង ក្នុងខេត្តខាយប័រផាកថុនវ៉ាភាគពាយ័ព្យប្រទេសប៉ាគីស្ថានកាលពីថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ នេះបើតាមការលើកឡើងរបស់ប៉ូលិស។
ប្រភពអនាមិកបានប្រាប់អ្នកយកព័ត៌មានថា ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងស្រុកឡាគី ម៉ាវ៉ាត ដែលការផ្ទុះនេះបានវាយប្រហារទៅលើរថយន្តប៉ូលិសមួយគ្រឿងក្នុងអំឡុងការល្បាតប្រចាំថ្ងៃនៅក្នុងតំបន់។
ប្រភពបានបន្ថែមថា “ហេតុការណ៍ផ្ទុះនេះបានកើតឡើងនៅក្នុងតំបន់ទីផ្សារដែលមានមនុស្សច្រើនកុះករ ដូច្នេះជនស៊ីវិលជាច្រើនដែលឆ្លងកាត់កន្លែងវាយប្រហារនេះក៏ត្រូវបានសម្លាប់និងរបួសផងដែរ”។
ចំណុចកើតហេតុត្រូវបានរាយខ្សែររង្វង់សុវត្ថិភាពដើម្បីស៊ើបអង្កេត។ ក្រុមដោះមីនមួយក្រុមបានទៅដល់កន្លែងកើតហេតុបន្ទាប់ពីការផ្ទុះកើតឡើង ហើយមូលហេតុនៃការបំផ្ទុះនឹងត្រូវបានកំណត់។
អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យក្បែរនោះ។ ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦
សកម្មភាព
ព័ត៌មានអន្តរជាតិ
ស្លាប់៧នាក់ដោយសារការផ្ទុះគ្រាប់បែកនៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន
ប្រទេសប៉ាគីស្ថាន៖ មនុស្ស៧នាក់ក្នុងនោះមានប៉ូលិស២នាក់បានស្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀតរងរបួសនៅក្នុងការបំផ្ទុះគ្រាប់លើរថយន្តប៉ូលិសមួយគ្រឿង ក្នុងខេត្តខាយប័រផាកថុនវ៉ាភាគពាយ័ព្យប្រទេសប៉ាគីស្ថានកាលពីថ្ងៃអង្គារ...
ប៉ាគីស្ថានកោះហៅភារធារីអាហ្វហ្កានីស្ថានជុំវិញការវាយប្រហារលើប៉ូលិស
ប្រទេសប៉ាគីស្ថាន៖ នៅថ្ងៃចន្ទ ទី១១ ខែឧសភា...
យោធានីហ្សេរីយ៉ានិយាយថាភេរវករ ៧០នាក់ត្រូវបានសម្លាប់
នីហ្សេរីយ៉ា៖ ភេរវករជាង៧០នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកជាបន្តបន្ទាប់នៅកណ្តាលរដ្ឋនីហ្សេរបស់ប្រទេសនីហ្សេរីយ៉ាកាលពីព្រឹកថ្ងៃអាទិត្យ ទី១០ ខែឧសភា...

























