Saturday, June 6, 2026

អាជ្ញាធរស្វីសអះអាងថាការចាក់គ្នានៅស្ថានីយ៍រថភ្លើងគឺជា”សកម្មភាពភេរវកម្ម”

0

ប្រទេសស្វីស៖ អាជ្ញាធរស្វីសបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភាថា ការវាយប្រហារដោយចាក់សម្លាប់នៅស្ថានីយ៍រថភ្លើងវ៉ីនថឺរហ្សួរ ក្បែរទីក្រុងហ្សួរិច ដែលបានបង្ករបួសដល់មនុស្ស ៣នាក់គឺជា សកម្មភាពភេរវកម្ម

ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណជា ៨និង៣០នាទី។ មនុស្សម្នាក់បានរងរបួសធ្ងន់ ខណៈដែលមនុស្ស២នាក់ផ្សេងទៀតរងរបួសមធ្យម នេះបើតាមប្រភពប៉ូលិស។

លោកម៉ារ៉ីអូ ហ្វេហ នាយកសន្តិសុខនៃក្រុងហ្សួរិច បានព័ណ៌នាអំពីឧបទ្ទវហេតុនេះថាជា “ទង្វើភេរវកម្ម” ។ លោកបាននិយាយក្នុងសន្និសីទសារព័ត៌មានថា “ខ្ញុំធ្លាប់បានប្រើពាក្យនេះពីមុនផងដែរ នៅពេលព័ណ៌នាអំពីការវាយប្រហារទៅលើវិហារគ្រិស្តរបស់អថូដុក ជូ នៅក្នុងទីក្រុងហ្សួរិច វីឌីកុន”

លោកហ្វេហបាននិយាយថា ជនសង្ស័យដែលមានអាយុ៣១ឆ្នាំ ត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីសេវាសង្គ្រោះបន្ទាន់ត្រូវបានជូនដំណឹង នោះ កើតនៅប្រទេសស្វីសក្នុងឆ្នាំ១៩៩៤ និងបានសញ្ជាតិស្វីសនៅ ឆ្នាំ២០០៩។ ទោះជាយ៉ាងណាក៏ដោយ ជនសង្ស័យបានប្តូរទៅប្រទេសតួកគី ក្នុងឆ្នាំ២០២៤ និងបានត្រលប់ទៅប្រទេសស្វីសវិញ នៅខែឧសភា ឆ្នាំ២០២៦។

បើយោងតាមប្រភពអាជ្ញាធរ ជនសង្ស័យត្រូវបានព្យាបាលនៅគ្លីនិកផ្លូវចិត្ត និងត្រូវបានដោះលែងនៅថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦។ លោកហ្វេហបាននិយាយថា “នៅគ្លីនិកគាត់មិនបានបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដ៏ទៃទេ។ លោកបានបន្ថែមថា៖ «នោះ​ច្បាស់​ណាស់ វាគឺជាការ​វិនិច្ឆ័យខុស

លោកប្រធានាធិបតីស្វីស ហ្កុយ ផាមេលីន បានសរសេរសារលើបណ្តាញសង្គមថា លោកមានការរន្ធត់ចំពោះការវាយប្រហារភេរវកម្មនៅព្រឹកនេះ ក្នុងក្រុងវ៉ីនថឺរហ្សួរ។ លោកបានបន្ថែមថា “វាពិតជាបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ខ្ញុំយ៉ាងខ្លាំង”

ប្រភព Xinhua ចុះផ្សាយថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦

 

LEAVE A REPLY

Please enter your comment!
Please enter your name here