ប្រទេសសូម៉ាលី៖ មន្ត្រីបានឲ្យដឹងថា កងកម្លាំងសន្តិសុខសូម៉ាលីដែលគាំទ្រដោយដៃគូអន្តរជាតិបានសម្លាប់ពួកសកម្មប្រយុទ្ធអាល់ស្ហាបាប ២៩នាក់ ក្នុងនោះមានទាំងមេបញ្ជាការជាន់ខ្ពស់ម្នាក់ផងដែរ អំឡុងពេលប្រតិបត្តិការរួមគ្នានៅតំបន់ស្ហាបែល និងតំបន់ហ៊ីរ៉ានស្ថិតនៅភាគកណ្តាលប្រទេសសូម៉ាលី។
ភ្នាក់ងារសន្តិសុខ និងស៊ើបអង្កេតជាតិ (NISA) បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅថ្ងៃអង្គារ ទី០២ ថា កងកម្លាំងសម្ព័ន្ធមិត្តបានបើកប្រតិបត្តិការ២ដោយឡែកពីគ្នា និងបើកការវាយប្រហារដោយមានការសម្របសម្រួល បន្ទាប់ពីរបាយការណ៍ស៊ើបការណ៍សម្ងាត់បានបង្ហាញថា សមាជិកពួកសកម្មប្រយុទ្ធអាល់ស្ហាបាបជាច្រើននាក់បានជួបជុំគ្នាដើម្បីរៀបចំសកម្មភាពភេរវកម្មនៅទូទាំងតំបន់។
NISA បានឲ្យដឹងថា “កងកម្លាំងបានសម្លាប់ពួកសកម្មប្រយុទ្ធអាល់ស្ហាបាប ២៣នាក់នៅក្បែរតំបន់ប្រជុំជនម៉ាសចីដ អាលី ហ្កូដដូដ នៅកណ្តាលតំបន់ស្ហារបែល នៅក្នុងប្រតិបត្តិការដំបូង និងក្រោយមកទៀតពួកគេបានសម្លាប់មនុស្ស៥នាក់ និងមេបញ្ជាការម្នាក់នៅក្នុងតំបន់ប្រជុំជនបាក់ អាខ្វាប៊ល នៅក្នុងតំបន់ហ៊ីរ៉ាន”៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦










