Thursday, June 18, 2026

ភេរវករ៦នាក់ស្លាប់ក្នុងប្រតិបត្តិការនៅភាគនិរតីប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ កងកម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ភេរវករ៦នាក់ក្នុងប្រតិបត្តិការដែលផ្អែកលើព័ត៌មានស៊ើបការសម្ងាត់នៅខេត្តប៉ាឡូជីស្ថាន ភាគនិរតីប្រទេសប៉ាគីស្ថាន នេះបើតាមការលើកឡើងរបស់យោធាកាលពីថ្ងៃសុក្រ។

អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាស្ថាប័នផ្សព្វផ្សាយព័ត៌មានរបស់យោធាប៉ាគីស្ថានបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា ប្រតិបត្តិការនោះគឺត្រូវបានធ្វើឡើងនៅក្នុងស្រុកផានហ្កួរ នៅពេលយប់ចន្លោះពីថ្ងៃទី០៣ និងទី០៤ ខែមិថុនា បន្ទាប់ពីមានរបាយការណ៍ពីវត្តមានរបស់ក្រុមភេរវករនៅក្នុងតំបន់។

យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា កម្លាំងសន្តិសុខបានប្រយុទ្ធគ្នាយ៉ាងមានប្រសិទ្ធិភាពនៅទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធអំឡុងពេលប្រតិបត្តិការ បង្កឱ្យមានការ​បាញ់​ប្រហារ​គ្នា​យ៉ាង​ខ្លាំង​ដែល​បណ្តាល​ឱ្យ​សកម្មប្រយុទ្ធ​៦​នាក់​ស្លាប់។

អាវុធ គ្រាប់រំសេវ គ្រឿងផ្ទុះជាច្រើន និងរថយន្តមួយគ្រឿង ត្រូវបានរឹបអូសពីក្រុមសកម្មប្រយុទ្ធដែលស្លាប់។ ក្រុមទាំងនេះត្រូវបានអះអាងថា បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពភេរវកម្មជាច្រើននៅក្នុងតំបន់នោះ៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here