Thursday, June 18, 2026

យុទ្ធសាស្រ្តកម្ចាត់អំពើភេរវកម្មលើប្រភពភេរវកររបស់តួកគីទទួលបានលទ្ធផលជោគជ័យ

0

ប្រធានាធិបតីតួកគី រ៉េស៊ីប ថាយ៉ីប អឺដូហ្កាន បានផ្លែងនៅថ្ងៃអង្គារ ថាប្រទេសតួកគីបានទទួលជោគជ័យទាំងក្នុង​ និងក្រៅប្រទេសតាមរយៈយុទ្ធសាស្ត្រ “កម្ចាត់អំពើភេរ​កម្មនៅប្រភពរបស់ពួកគេ ជាពិសេសបន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅឆ្នាំ២០១៦ដែលបានបរាជ័យ។

ថ្លែងនៅក្នុងពិធីបើកសន្និសីទសន្តិសុខជាតិដែលរៀបចំឡើងនៅឯបរិវេណអាគារប្រធានាធិបតី លោក អឺដូហ្កាន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ការយល់ដឹងឱ្យកាន់តែប្រសើរអំពី ឯកសារគោលនយោបាយសន្តិសុខជាតិ ដែលបានកំណត់ពីការយល់ឃើញចំពោះការគំរាមកំហែងដល់សន្តិសុខជាតិ និងគោលដៅគោលនយោបាយការបរទេសរបស់ប្រទេសតួកគី។

លោក អឺដូហ្កាន បានកត់សម្គាល់ថា បន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារដែលបរាជ័យនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ប្រទេសតួកគីបានអនុវត្តវិធីសាស្រ្តសន្តិសុខដ៏សកម្មជាងមុន ដោយផ្អែកលើយុទ្ធសាស្ត្រកម្ចាត់ការគំរាមកំហែងនៅប្រភពរបស់ពួកភេរវករ។

តាមរយៈយុទ្ធសាស្ត្រនេះ លោកបានថ្លែងថា  ប្រទេសតួកគីបានប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករនានាក្នុងទម្រង់ជាច្រើន ហើយថែមទាំងបានបង្កើតខ្សែបន្ទាត់សន្តិសុខនៅតាមព្រំដែនភាគខាងត្បូងរបស់ខ្លួនតាមរយៈប្រតិបត្តិការឆ្លងដែនជាច្រើនលើកផងដែរ។

លោកបានបន្ថែមថា បន្ទាប់ពីមានការប៉ុនប៉ងធ្វើរដ្ឋប្រហារ ប្រតិបត្តិការប្រឆាំងភេរវកម្មរបស់តួកគីនៅក្នុងតំបន់មួយចំនួនក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី នៅក្បែរព្រំដែនរបស់ប្រទេសតួកគី គឺបានបញ្ជាក់ពីសមត្ថភាពរបស់ប្រទេសតួកគីក្នុងការសម្រេចចិត្ត និងបានឈានចូលសម័យកាលសន្តិសុខថ្មីមួយ។

លោកបានព័ណ៌នាយុទ្ធសាស្ត្រទាំងនេះថា វាជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងការចងចាំជាយុទ្ធសាស្ត្ររបស់តួកគី បង្កើនកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋនានា និងរៀបចំមន្ត្រីឲ្យមានសមត្ថភាពវាយតម្លៃបានយ៉ាងត្រឹមត្រូវចំពោះការគំរាមកំហែងថ្មី និងការគំរាមកំហែងដែលកំពុងតែកើតឡើង។

នៅក្នុងសន្និសីទនោះលោកក៏បានគូសបញ្ជាក់ពីប្រពៃណីរដ្ឋដ៏យូរអង្វែងរបស់តួកគី ដែលសំដៅទៅលើរដ្ឋចំនួន ១៦​ ដែលមានអាយុកាលប្រមាណ ២,២០០ឆ្នាំ ហើយត្រូវបានដាក់តំណាងលើត្រាផ្លូវការរបស់ប្រធានាធិបតី។ ប្រទេសតួកគីបានបង្កើតរដ្ឋនានានៅទូទាំងតំបន់ដ៏ធំមួយចេញពីតំបន់អឺរ៉ុបទៅកាន់តំបន់អាស៊ីកណ្តាល និងចេញពីតំបន់ កូកាស៊ីស ទៅអាហ្វ្រិក។

លោកបានបន្ថែមទៀតថា “ដូចដែលយើងតែងតែនិយាយជានិច្ច សាធារណៈរដ្ឋតួកគីគឺមិនមែនជារដ្ឋដំបូងដែលយើងបានបង្កើតនៅលើទឹកដីនេះទេ ប៉ុន្តែវាជារដ្ឋចុងក្រោយដែលយើងបានបង្កើត”។ នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសតួកគី ប្រទេសនេះបានប្រឈមជាមួយនឹងបញ្ហាលំបាកជាច្រើន ការក្បត់ជាតិ និងវិបត្តិជាច្រើន ប៉ុន្តែក៏បានជោគជ័យជាបន្តបន្ទាប់ក្នុងការងើបឡើងវិញ និងបន្តដំណើរទៅមុខទៀត។ ដែលរាល់បញ្ហាទាំងនេះប្រទេសតួកគីមិនធ្លាប់បានពឹងផ្អែកលើប្រទេសដ៏ទៃដើម្បីការពារទឹកដីរបស់ខ្លួននោះទេ។

ជាចុងក្រោយលោកបានបញ្ជាក់បន្ថែមថា ការយល់ដឹងនេះបានជួយដល់សង្គ្រាមឯករាជ្យតួកគី ការបង្កើតសាធារណរដ្ឋនៅឆ្នាំ១៩២៣ ការការពារប្រជាធិបតេយ្យ និងការប្រយុទ្ធប្រឆាំងនឹងអំពើរភេរវកម្មរយៈពេល ៤០ឆ្នាំរបស់ប្រទេសតគួកគី៕

ប្រភព aa ចុះផ្សាយឡើងវិញថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១៦

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here