Saturday, June 13, 2026

កងកម្លាំងសន្តិសុខបានសម្លាប់ភេរវករ១៤នាក់នៅប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ យោធាប៉ាគីស្ថានបានឲ្យដឹងនៅថ្ងៃអង្គារ ទី០៩ ខែមិថុនា​ ថា កងកម្លាំងសន្តិសុខរបស់ប្រទេសបានសម្លាប់ភេរវករ ១៤នាក់ក្នុងប្រតិបត្តិការដែលផ្អែកលើមូលដ្ឋាននៃការស៊ើបអង្កេតមួយនៅខេត្តប៉ាឡូជីស្ថាន ភាគនិរតីប្រទេសប៉ាគីស្ថាន។

យោងតាមសេចក្តីថ្លែការណ៍របស់អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាស្ថាប័នផ្សព្វផ្សាយព័ត៌មានរបស់យោធាប៉ាគីស្ថានបានឱ្យដឹងថា សកម្មភាពឆ្លើយតបភ្លាមៗត្រូវបានធ្វើឡើងដោយកងកម្លាំងសន្តិសុខដើម្បីបង្ក្រាបប្រតិបត្តិការរបស់ភេរវករនៅក្នុងស្រុកឃូហ្សដា។

សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា រថយន្ត៤គ្រឿងដែលក្រុមភេរវករបានប្រើប្រាស់ រួមជាមួយគ្រឿងផ្ទុះជាច្រើនគ្រាប់ ក៏ត្រូវបានបំផ្លាញចោលផងដែរ អំឡុងពេលប្រតិបត្តិការនោះ។

 ទោះជាយ៉ាងណា ទាហានប៉ាគីស្ថានម្នាក់បានបាត់បង់ជីវិត ក្នុងអំឡុងពេលការបាញ់ប្រហារតបតគ្នានោះ៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here