Wednesday, June 24, 2026

កងទ័ពអាកាសអាហ្វហ្កានីស្ថានវាយប្រហារទៅលើកន្លែងលាក់ខ្លួនរបស់ក្រុមភេរវករ

0

អាហ្វហ្កានីស្ថាន៖ ក្រសួងការពារជាតិអាហ្វហ្គានីស្ថានបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ទី១៩ នេះថា កងទ័ពអាកាសអាហ្វហ្គានីស្ថានបានធ្វើការវាយប្រហារតាមអាកាសពេញមួយយប់ទៅលើកន្លែងលាក់ខ្លួនមួយចំនួនដែលពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានប្រើនៅក្នុងប្រទេសប៉ាគីស្ថាន។

យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា ទីតាំងដែលត្រូវបានកំណត់គោលដៅវាយប្រហារនោះ ស្ថិតនៅក្នុងខេត្តបាឡូជីស្ថាន និងខេត្តខាយប័រផាកថុនវ៉ាភាគពាយ័ព្យប្រទេសប៉ាគីស្ថាន ហើយត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់ទីតាំងនោះដើម្បីរៀបចំផែនការ និងសម្របសម្រួលការវាយប្រហារប្រឆាំងនឹងប្រទេសអាហ្វហ្កានីស្ថាន។

ក្រសួងបានបញ្ជាក់ថា គោលដៅដែលបានកំណត់ទុកជាមុនទាំងអស់ ត្រូវបានវាយប្រហារដោយជោគជ័យ។

ក្នុងសេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា “អ៊ីស្លាមអ៊ីមីរ៉ាតនៃអាហ្វហ្កានីស្ថាននឹងមិនអត់ឱនចំពោះការគំរាមកំហែងដល់សន្តិសុខ និងស្ថេរភាពរបស់ប្រទេសឡើយ ហើយបានប្ដេជ្ញាថា នឹងប្រើប្រាស់សមត្ថភាពដែលមានទាំងអស់ដើម្បីប្រឆាំង និងលុបបំបាត់រាល់ការគំរាមកំហែងផ្នែកសន្តិសុខ”៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦

 

LEAVE A REPLY

Please enter your comment!
Please enter your name here