ប្រទេសស៊ីរី៖ ភ្នាក់ងារសារព័ត៌មានរដ្ឋបានរាយការណ៍ថា ទាហានស៊ីរី ២នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ ទី២០ ខែមិថុនា ដោយក្រុមមនុស្សមិនស្គាល់មុខនៅខេត្តអាឡិបប៉ូ ភាគខាងជើងប្រទេសស៊ីរី។
យោងតាមប្រភពរបស់ក្រសួងការពារជាតិ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ សាណា បានឲ្យដឹងថា ទាហាន ២នាក់ត្រូវបានវាយប្រហារនៅក្បែរទីក្រុងម៉េនប៊ីជ ក្នុងតំបន់ជនបទភាគខាងជើងនៃទីក្រុងអាឡេប៉ូ។
ឧបទ្ទវហេតុនេះគឺជាការវាយប្រហារចុងក្រោយបំផុតក្នុងចំណោមការវាយប្រហារ និងការវាយឆ្មក់ដែលសំដៅលើកងកម្លាំងយោធារបស់អាជ្ញាធរអន្តរកាលថ្មីរបស់ស៊ីរី។ នៅថ្ងៃទី១១
ខែឧសភា ទាហាន ២នាក់ត្រូវបានសម្លាប់ ខណៈពេលដែលរថយន្តក្រុងរបស់ពួកគេត្រូវបានវាយប្រហារនៅតំបន់ជនបទនៅខេត្តហាសាកាហ ភាគឦសាននៃប្រទេសស៊ីរី។
របាយការណ៍សារព័ត៌មានមួយចំនួនបានសន្និដ្ឋានថា ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) អាចមានជាប់ពាក់ព័ន្ធនៅក្នុងការវាយប្រហារជាថ្មីៗប្រឆាំងនឹងសមាជិកនៃកងកម្លាំងយោធាស៊ីរីថ្មីដែលត្រូវបានបង្កើតឡើងបន្ទាប់ពីការដួលរលំនៃរដ្ឋបាលស៊ីរីមុន នៅចុងឆ្នាំ ២០២៤៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦










