Monday, June 29, 2026

កងកម្លាំងអាមេរិកបានសម្លាប់មេដឹកនាំជាន់ខ្ពស់ ISIS នៅប្រទេសស៊ីរី

0

សហរដ្ឋអាមេរិក៖ បញ្ជាការដ្ឋានកណ្ដាសហរដ្ឋអាមេរិក (CENTCOM) បានឲ្យដឹងកាលពីថ្ងៃពុធថា កងកម្លាំងអាមេរិកបានសម្លាប់មេដឹកនាំជាន់ខ្ពស់ម្នាក់របស់ក្រុម ISIS  ឈ្មោះ អាលី ហាសសេន អាល យូឡេវី នៅភាគពាយ័ព្យប្រទេសស៊ីរី កាលពីថ្ងៃសុក្រ។

ការវាយប្រហារតាមអាកាសដែលបានសម្លាប់មេដឹកនាំរូបនោះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឺងប្រែងជាបន្តបន្ទាប់របស់អាមេរិក ដើម្បីរារាំង និងកម្ចាត់ក្រុមភេរវករ ដែលព្យាយាមរកឱកាសវាយប្រហារពលរដ្ខអាមេរិកនៅក្រៅប្រទេស ឬនៅលើទឹកដីអាមេរិក នេះបើតាមខ្លឹមសារព័ត៌មានដែល CENTCOM បានបង្ហោះលើបណ្តាញសង្គមអ៊ីក្ស។

លោក ប្រាដ ខូផឺរ មេបញ្ជាការ CENTCOM បានថ្លែងថា យោធាអាមេរិកនឹងបន្តសហការជាមួយដៃគូក្នុងតំបន់ដើម្បីកម្ចាត់សមាជិក ISIS ដែលនៅសេសសល់៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ភេរវកម្ម

LEAVE A REPLY

Please enter your comment!
Please enter your name here