Monday, June 29, 2026

ជនសង្ស័យជាប់ពាក់ព័ន្ធក្រុម IS ម្នាក់ត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចជាមួយប៉ូលិសតួកគីក្នុងក្រុងអង់ការ៉ា

0

ប្រទេសតួកគី៖ មានជនសង្ស័យជាសមាជិកពួក IS ម្នាក់ត្រូវបានសម្លាប់ និងភរិយារបស់គាត់រងរបួសក្នុងអំឡុងពេលប្រតិបត្តិការរបស់ប៉ូលិសនៅទីក្រុងអង់ការ៉ា ប្រទេសតួកគី នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃពុធ។

ភ្នាក់ងារសារព័ត៌មានដេមីរ៉ូរ៉ែនបានរាយការណ៍ថា ប្រតិបត្តិការនេះត្រូវបានចាប់ផ្ដើមកាលពីថ្ងៃអង្គា នៅក្នុងស្រុកហាយម៉ាណា បន្ទាប់ពីអាជ្ញាធទទួលបានព័ត៌មានចារកិច្ចថា ជនសង្ស័យបានចេញបញ្ជាឲ្យធ្វើការវាយប្រហារតាមរយៈបណ្តាញសង្គម។

ប៉ូលិសប្រតិបត្តិការពិសេសបានចូលវាយឆ្មក់លំនៅដ្ឋានមួយនៅក្នុងតំបន់សាហ្សាហ្កាស៊ី បណ្ដាលឱ្យមានការបាញ់ប្រហារ បន្ទាប់ពីអ្នកនៅខាងក្នុងផ្ទះបានបើកការបាញ់តបវិញលើកងកម្លាំងសន្តិសុខ។

ជនសង្ស័យ ដែលគេកំណត់អត្តសញ្ញាណបានថាឈ្មោះ មូហហាមិដ កាវី មានអាយុ ២៥ឆ្នាំ ត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចគ្នា ខណៈដែលភរិយារបស់គាត់រងរបួស និងត្រូវបានបញ្ជូនទៅកាន់ទីឃុំឃាំង នេះបើតាមរបាយការណ៍។

អ្នកស៊ើបអង្កេតបានរកឃើញថា លោក គីវី មានទំនាក់ទំនងជាមួយប្រត្តិបត្តករក្រុម IS តាមរយៈផ្លេតហ្វមអនឡាញ និងបានចូលរួមឆាតនៅក្នុងឆានែលអនឡាញជាច្រើន។

គួរំលឹកផងដែរថា រដ្ឋាភិបាលតួកគីបានកំណត់ក្រុម IS ថាជាអង្គការភេរវកម្មក្នុងឆ្នាំ២០១៣ ហើយចាប់តាំងពីពេលនោះមក បានធ្វើប្រតិបត្តិការប្រឆាំងភេរវកម្មជាច្រើនប្រឆាំងនឹងក្រុមនេះ ទាំងក្នុងប្រទេស និងនៅបរទេស៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ភេរវកម្ម

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here