ប្រទេសសូម៉ាលី៖ មន្ត្រីបានប្រកាសកាលពីថ្ងៃសៅរ៍ ទី២៧ ថា កងទ័ពជាតិសូម៉ាលី (SNA) និងដៃគូអន្តរជាតិបានសម្លាប់ពួកសកម្មប្រយុទ្ធអាល់ស្ហាបាប ៣០នាក់អំឡុងពេលប្រតិបត្តិការរួមគ្នានៅតំបន់ម៊ីដឌល ស្ហារបែល ភាគខាងត្បូងប្រទេសសូម៉ាលី។
បើតាមក្រសួងការពារជាតិបានឱ្យដឹងថា កងកម្លាំងថែមទាំងបានបំផ្លាញរថយន្ត ២គ្រឿង អាវុធ គ្រឿងផ្ទុះ និងសម្ភារៈភស្តុភារជាច្រើនផ្សេងៗទៀត ដែលក្រុមនេះប្រើប្រាស់ដើម្បីរៀបចំផែនការវាយប្រហារភេរវកម្មផងដែរ។
ប្រតិបត្តិការយោធាបានធ្វើឡើងនៅថ្ងៃអង្គារ និងថ្ងៃពុធ ដោយកំណត់គោលដៅលើមជ្ឈមណ្ឌលប្រមូលផ្ដុំកម្លាំង និងទីតាំងហ្វឹកហាត់របស់ពួកសកម្មប្រយុទ្ធអាល់ស្ហាបាប។
ក្រសួងបានឲ្យដឹងថា ទីតាំងដែលត្រូវបានកំណត់ជាគោលដៅទាំងនោះ ត្រូវបានពួកសកម្មប្រយុទ្ធប្រើប្រាស់យ៉ាងសកម្មដើម្បីរក្សាទុកសម្ភារៈយោធាសំខាន់ៗ។
ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រសួងការពារជាតិសូមបង្ហាញនូវការស្ញប់ស្ញែងរបស់ខ្លួនចំពោះដៃគូអន្តរជាតិដែលបានគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសូម៉ាលីក្នុងការប្រឆាំងនឹងអំពើរភេរវកម្ម ដោយជំនួយជាបន្តបន្ទាប់របស់ពួកគេបានដើរតួនាទីយ៉ាងសំខាន់ក្នុងភាពជោគជ័យនៃប្រតិបត្តិការទាំងនេះ”។
ពួកសកម្មប្រយុទ្ធអាល់ស្ហាបាប មិនទាន់បានធ្វើអត្ថាធិប្បាយជុំវិញប្រតិបត្តិការទាំងនេះនៅឡើយទេ ខណៈដែលប្រតិបត្តិការវាយលុកតាមផ្លូវគោកដោយកងកម្លាំងពិសេសរបស់ប្រទេសសូម៉ាលី និងដៃគូអន្តរជាតិរបស់ខ្លួន កំពុងត្រូវបានបង្កើនកម្រិត៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦










