សហរដ្ឋអាមេរិក៖ កងកម្លាំងបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក(CENTCOM) បានបើកការវាយប្រហារតាមអាកាសនៅភាគពាយព្យនៃប្រទេសស៊ីរី កាលពីថ្ងៃទី១៩ ខែមិថុនា ដែលបណ្ដាលឲ្យមេដឹកនាំជាន់ខ្ពស់ម្នាក់របស់ក្រុម ISIS បានស្លាប់ ។
ការវាយប្រហារចំគោលដៅនេះបានសម្លាប់លោក អាលី ហូសេន អាល យូឡេវី ហើយការវាយប្រហារនេះក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់អាមេរិកដើម្បីទប់ស្កាត់ និងកម្ចាត់ក្រុមភេរវករ ដែលព្យាយាម វាយប្រហារលើអាមេរិក ឬទឹកដីអាមេរិក។ កងកម្លាំងបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបានបន្តធ្វើការជាមួយដៃគូក្នុងតំបន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងពីក្រុមភេរវកម្ម។
លោក អាដាម ប្រាដ ខូផើរ មេបញ្ជាការកងកម្លាំងបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបាននិយាយថា “CENTCOM និងដៃគូរបស់យើងនៅតែប្តេជ្ញាចិត្តកម្ចាត់ពួកសកម្មប្រយុទ្ធ ISISដែលនៅសេសសល់ដើម្បីការពារទឹកដីអាមេរិក សមាជិករបស់ពួកយើង សម្ព័ន្ធមិត្ត និងដៃគូនៅទូទាំងតំបន់”។
ប្រភព centcom ចុះផ្សាយឡើងវិញថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២៦










