អង្គការសហប្រជាជាតិ៖ ភេរវករនៅជុំវិញពីភពលោកកំពុងប្រើបា្រស់បច្ចេកវិទ្យាថ្មីយ៉ាងសកម្មដើម្បីជ្រើសរើសសមាជិក និងទទួលបានប្រាក់ជំនួយ នេះបើសេចក្ដីថ្លែងការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ អេនថូនីអូ ហ្កាត់ថឺរ។
“ពួកភេរវករគ្រប់ប្រភេទកំពុងតែសម្របខ្លួន។ បច្ចេកវិទ្យាថ្មីៗបានជួយសម្រួលឱ្យការប្រមូលថវិកា និងជ្រើសរើសសមាជិកមានភាពងាយស្រួលជាងមុន។ ក្រុមភេរវករបានក្លាយជាអ្នកស្ទាត់ជំនាញក្នុងការទាញយកបច្ចេកវិជ្ជាដែលកំពុងរីកចម្រើន ក្នុងនោះរួមមានបញ្ញាសិប្បនិម្មិត វេទិកាឌីជីថល និងអាវុធគ្មានមនុស្សបញ្ជា” ។ លោកហ្កាត់ថឺរបានថ្លែងនៅក្នុងសន្និសីទកម្រិតខ្ពស់លើកទី៤ នៃភ្នាក់ងារប្រឆាំងភេរវកម្មនៃបណ្ដាប្រទេសសមាជិកអង្គការពិភពលោក។
លោកបន្តថា “ប៉ុន្តែ បច្ចេកវិទ្យាក៏ផ្តល់នូវឧបករណ៍ដ៏មានប្រសិទ្ធភាពផងដែរ ដើម្បីរកឃើញការគំរាមកំហែងឱ្យបានទាន់ពេល ដើម្បីបញ្ឈប់ការហូរចូលនៃទ្រព្យសម្បត្តិខុសច្បាប់ និងស្វែងយល់ពីដំណើរការដែលនាំឱ្យមនុស្សម្នាក់ធ្លាក់ចូលក្នុងនិន្នាការជ្រុលនិយមភេរវកម្ម»៕
ប្រភព TASS ចុះផ្សាយឡើងវិញថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៧
ភេរវកម្ម










