Friday, July 3, 2026

ពួកអាល់ស្ហាបាប៣៥នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់កងទ័ពសូម៉ាលី

0

ប្រទេសសូម៉ាលី៖ កាលពីថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ កងទ័ពជាតិសូម៉ាលី (SNA) ដោយមានការគាំទ្រពីដៃគូសន្តិសុខអន្តរជាតិ បានវាយប្រហារតាមអាកាសជាបន្តបន្ទាប់នៅក្នុងតំបន់ហ្កូឌី ភាគខាងត្បូងប្រទេសសូម៉ាលី  សម្លាប់ពួកសកម្មប្រយុទ្ធអាល់ស្ហាបាប៣៥នាក់ នេះបើតាមការលើកឡើងរបស់ក្រសួងការពារជាតិសូម៉ាលី។

ក្រសួងបាននិយាយថា ការវាយប្រហាររួមគ្នានេះក៏បានធ្វើឱ្យពួកសកម្មប្រយុទ្ធចំនួន២០នាក់​ផ្សេងទៀតរងរបួសផងដែរ ដែលការវាយប្រហារនេះផ្តោតជាពិសេសលើបណ្តាញរូងភ្នំ ឃ្លាំងអាវុធ និងកន្លែងលាក់ខ្លួនរបស់ពួកសកម្មប្រយុទ្ធ។

ក្រសួងបានបន្ថែមថា ការវាយប្រហារតាមអាកាសដំបូងបានបង្កឲ្យមានការផ្ទុះជាបន្តបន្ទាប់នៅចំនុចកើតហេតុ ដែលនេះបញ្ជាក់ថាពិតជាមាន ឃ្លាំងអាវុធ សម្ភារៈផលិតគ្រឿងផ្ទុះ និងសម្ភារៈយោធារបស់ពួកសត្រូវលាក់កំបាំងនៅទីនោះមែន។

“ទីតាំងនេះត្រូវបានកាន់កាប់ដោយពួកសកម្មប្រយុទ្ធ ហើយរថយន្តជាច្រើនក៏ត្រូវបានបំពាក់គ្រឿងផ្ទុះដែលត្រូវបានរៀបចំសម្រាប់ប្រើប្រាស់នៅក្នុងការវាយប្រហារភេរវកម្មប្រឆាំងនឹងប្រទេសសូម៉ាលីផងដែរ”  នេះបើតាមខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់ក្រសួងដែលចេញផ្សាយនៅទីក្រុងទីក្រុងមូហ្កាឌីស្យូ រដ្ឋធានីរបស់ប្រទេសសូម៉ាលី៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ (ភេរវកម្ម)

 

LEAVE A REPLY

Please enter your comment!
Please enter your name here