Friday, July 3, 2026

កងទ័ពសូម៉ាលីសម្លាប់ពួកសកម្មប្រយុទ្ធអាល់ស្ហាបាប ២៧នាក់

0

ប្រទេសសូម៉ាលី៖ រដ្ឋាភិបាលបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ទី០២​ ខែកក្កដាថា កងទ័ពជាតិសូម៉ាលី (SNA) ដែលមានការគាំទ្រពីដៃគូអន្តរជាតិបានសម្លាប់ពួកសកម្មប្រយុទ្ធអាល់ស្ហាបាប(al-Shabaab) ២៧នាក់ និងបណ្ដាលឲ្យឱ្យមនុស្សរងរបួសជាច្រើននាក់អំឡុងពេលវាយប្រហារតាមអាកាសក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ នៅភាគខាងត្បូងប្រទេសសូម៉ាលី។

“ប្រតិបត្តិការទាំងនេះថែមទាំងបានបំផ្លាញរថយន្តជាច្រើនគ្រឿង អាវុធ សម្ភារៈយោធា និងទីតាំងជាច្រើនដែលក្រុមភេរវករបានប្រើប្រាស់ដើម្បីរៀបចំ និងប្រតិបត្តិការវាយប្រហារជាច្រើនលើកផងដែរ” ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ ដែលបានចេញផ្សាយនៅទីក្រុងមូហ្កាឌីស្យូ រដ្ឋធានីនៃប្រទេសសូម៉ាលី។ នៅក្នុងសេចក្ដីថ្លែងការណ៍នោះក្រសួងក៏បានកោតសរសើរដល់ដៃគូអន្តរជាតិចំពោះការគាំទ្របន្តរបស់ពួកគេក្នុងការប្រយុទ្ធប្រឆាំង និងលុបបំបាត់អំពើភេរវកម្មផងដែរ។

ប្រតិបត្តិការយោធាជាច្រើនបានធ្វើឡើងស្របពេលដែលប្រទេសសូម៉ាលីប្រារព្ធខួបលើកទី៦៦ នៃទិវាឯករាជ្យរបស់ខ្លួន ខណៈដែលរដ្ឋធានីមូហ្កាឌីស្យូនៅតែរក្សាបានស្ថានភាពសន្ដិសុខ និងស្ថេរភាព៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ (ភេរវកម្មបង្ក្រាប)

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here