Tuesday, July 7, 2026

យោធាអ៊ីស្រាអែលនិយាយថាបានវាយប្រហារលើក្រុមហេបូឡានៅភាគខាងត្បូងលីបង់

0

អ៊ីស្រាអែល៖  យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យ ទី០៥ ខែកក្កដា​​ ឆ្នាំ២០២៦ ថា ខ្លួនបានវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមហេបូឡា (Hezbollah) នៅភាគខាងត្បូងប្រទេសលីបង់។

យោធាបាននិយាយថា ទាហានរបស់ខ្លួនបានរកឃើញទីតាំងក្រុមហេបូឡានៅព្រឹកថ្ងៃអាទិត្យ នៅជិតតំបន់អាល់ អ៊ូកៃដា (Al-Uqaydah ) ដែលនៅជិត “តំបន់សន្តិសុខដែលអ៊ីស្រាអែលល្បាត។

 គេនិយាយថា សកម្មភាពរបស់ពួកសកម្មប្រយុទ្ធ បង្កការគំរាមកំហែង  ដល់កងទ័ពរបស់ខ្លួន ដែលជំរុញឱ្យមានការវាយប្រហារតាមអាកាសដើម្បីកម្ទេចគោលដៅនោះចោល។

 នៅមុននេះបន្តិច ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់បានរាយការណ៍ថា​ យន្តហោះចម្បាំងអ៊ីស្រាអែលបានវាយប្រហារលើតំបន់ជាយក្រុងណាបាទី អាល់ ហ្វាកា (Nabatieh al-Fawqa) ភាគខាងត្បូងប្រទេសលីបង់ ហើយកងកម្លាំងអ៊ីស្រាអែលបានបាញ់ផ្លោងកាំភ្លើងធំ និងបំផ្ទុះកំទេចតំបន់មួយចំនួននៅតាមបណ្តោយព្រំដែន។

ឧបទ្វហេតុបែបនេះក៏នៅតែអាចកើតឡើងបាន បើទោះបីជាមានកិច្ចព្រមព្រៀងដែលសម្រេចបានកាលពីពេលថ្មីៗនេះរវាងប្រទេសលីបង់ និងអ៊ីស្រាអែលដែលមានគោលបំណងបញ្ចប់អរិភាពនៅតាមបណ្តោយព្រំដែនក៏ដោយ៕

ប្រភព Xinhua ចុះផ្សាយថ្ងៃឡើងវិញថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ ( ភេរវកម្ម បង្ក្រាប)

 

LEAVE A REPLY

Please enter your comment!
Please enter your name here