ប្រទេសប៉ាគីស្ថាន៖ មន្ត្រីប៉ូលិស៩នាក់ស្លាប់ក្នុងការវាយប្រហារភេរវកម្មនៅក្នុងខេត្តប៉ាឡូជីស្ថាន ភាគនិរតីប្រទេសប៉ាគីស្ថាន នេះបើតាមប្រភពផ្លូវការដែលទទួលបានកាលពីថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២៦។
ការិយាល័យស្នងការរង (DC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ភេរវករប្រដាប់ដោយអាវុធបានវាយប្រហារលើអគារប៉ូលិសនៅក្នុងតំបន់ម៉េនហ្គីដំណាក់កាលទី៣ (Mangi Phase-III) ក្នុងស្រុកហ្ស៊ីរ៉ាត (Ziarat)។ ប្រភពបន្ថែមថា សាកសពប៉ូលិសទាំងនោះត្រូវបានបញ្ជូនទៅមន្ទីពេទ្យធំស្រុកក្នុងទីក្រុងហ្ស៊ីរ៉ាត។
ប៉ូលិសបាននិយាយថា ការបាញ់ប្រហារគ្នារវាងអ្នកវាយប្រហារ និងមន្ត្រីអនុវត្តច្បាប់បានបន្តតាំងពីយប់ថ្ងៃចន្ទ ទី០៦ ក្នុងពេលកងកម្លាំងសន្តិសុខកំពុងធ្វើប្រតិបត្តិការក្នុងតំបន់។
អាជ្ញាធរបានបើកការស៊ើបអង្កេតដើម្បីកំណត់អត្តសញ្ញាណអ្នកវាយប្រហារ ចំណែកឯប្រតិបត្តិការសន្តិសុខកំពុងបន្តដើម្បីបោសសម្អាតតំបន់នោះ និងការពារមិនឱ្យមានអំពើរហិង្សាបន្ថែមទៀត។
ការិយាល័យស្នងការរងបានថ្កោលទោសចំពោះការវាយប្រហារនេះ ហើយបាននិយាយថា កិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការដើម្បីនាំជនល្មើសមកកាត់ទោស។
គួរបញ្ជាក់ផងដែរថា ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ (ភេរវកម្មបង្ក្រាប)










